Connect with us

ព័ត៌មានជាតិ

ជួបជុំ និងអបអរបុណ្យណូអែលនៅណាហ្គាវើលដ៍!

បានផុស

នៅ

ដើម្បី​អបអរ​បុណ្យ​ណូអែល​ដែល​ខិត​ជិត​មកដល់ ណាហ្គា​វើ​លដ៍ បាន​ធ្វើការ​តុបតែង និង​ត្រៀម​មុខ​ម្ហូប​ឈ្ងុយឆ្ងាញ់​ដ៏​សម្បូរ​បែប នំ​ប្រពៃណី​ណូអែល ការ​សម្តែង​សិល្បៈ និង​ការ​បញ្ចុះតម្លៃ​ជាច្រើន​សម្រាប់​អតិថិជន​របស់​ខ្លួន​។

រីករាយតាមចិត្ត! អាហារ និងអាហារប៊ុហ្វេប្រណីតបែបណូអែលនៅភោជនីយដ្ឋាន The Pangea និង 2Pangea
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​អញ្ជើញ​រីករាយ​ជាមួយ​នឹង​បទពិសោធន៍​ថ្មីៗ​ដ៏​អស្ចារ្យ​ពេញ​មួយ​ខែ​ធ្នូ ជាមួយ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ ដៃគូ​ធុរកិច្ច និង​មិត្ត​រួមការ​ងារ​នៅ​ណាហ្គា​វើ​លដ៍!

នៅ​ខាង​មុខ​ណាហ្គា​វើ​លដ៍​ទី ១ នៅ​សួនច្បារ​សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ការ​តុបតែង​លម្អ​បែប​ណូអែល​ជាមួយ​អំពូល​ភ្លើង​ចម្រុះ​ពណ៌​ដ៏​ស្អាត​ប្លែក​ភ្នែក​ដែល​ពុក​ម៉ែ​បងប្អូន​អាច​អញ្ជើញ​ទៅ​កម្សាន្ត​រៀងរាល់​រាត្រី​ចាប់ពី​ម៉ោង ៥ និង ៣០ នាទី​ល្ងាច ពី​ឥឡូវនេះ រហូតដល់​ថ្ងៃ​ទី ២៥ ខែ​ធ្នូ។

រីករាយជាមួយការតុបតែងលម្អបែបណូអែលដ៏ស្រស់ស្អាតនៅក្នុង និងខាងក្រៅអគារណាហ្គាវើលដ៍

ពុក​ម៉ែ​បងប្អូន អាច​អញ្ជើញ​ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ៍ ឬ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបសំណាក​បែប​ណូអែល​ជាច្រើន ដូចជា រូប​មនុស្ស​ព្រិល រូប​ស្ករ​គ្រាប់ រូប​ផ្កាយ រូប​ដើមឈើ​ណូអែល​កម្ពស់ ១៨ ម៉ែត្រ និង​រូប​ស្អាតៗ​ជាច្រើន​ទៀត។

ចង់​អបអរ​ឱកាស​ដ៏​សប្បាយរីករាយ​នេះ​នៅ​គេហដ្ឋាន​មែន​ទេ? ពុក​ម៉ែ​បងប្អូន អាច​ជួបជុំ​នៅ​គេហដ្ឋាន​ដោយ​កុម្ម៉ង់​ម្ហូប​បែប​ណូអែល​របស់​ណាហ្គា​វើ​លដ៍​ជាច្រើន​ជម្រើស រួមមាន សាច់​មាន់​ទួគី​ដុត សាច់​ហ៊ែ​ម​ប្រឡាក់​ជាមួយ​ស្ករត្នោត និង​ម៉ា​ស្តា​ត និង​សាច់​គោ​ជាប់​ឆ្អឹង តម្លៃ​ចាប់ពី ១៥៨ ដុល្លារ ដែល​មាន​បន្ថែម​កូន​ដំឡូង​ឆា បន្លែ និង​ទឹកជ្រលក់។ សម្រាប់​មុខម្ហូប​បែប​អាស៊ី ណាហ្គា​វើ​លដ៍ មាន​ទា​ខ្វៃ និង​ជ្រូក​ខ្វៃ​ជាមួយ​ទឹកជ្រលក់​ហយ​ស៊ីន​ផ្អែម តម្លៃ​ចាប់ពី ៣០ ដុល្លារ បូក​នឹង​ម្ហូប​បន្ថែម ដូចជា កូន​ស្ពៃក្តោប ត្រសក់​ក្នុង​ទឹកខ្មេះ​ខ្ទឹមស ប៉ាវ​ហ៊ឺ និង​បាយ​សាច់​មាន់​ក្នុង​ឆ្នាំងដី។ សូម​កុម្ម៉ង់​យ៉ាង​ហោច​ណាស់ ២ ថ្ងៃមុន តាមរយៈ​អ៊ីមែល [email protected] ឬ​លេខ​ទូរសព្ទ ០២៣ ២៦៣ ០៣១

សូមអញ្ជើញទទួលទានអាហារឈុតពេលល្ងាចបែបណូអែលដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋានឈ្នះពានរង្វាន់លំដាប់ពិភពលោកនៅណាហ្គាវើលដ៍

ប្រសិន​បើ​ពុក​ម៉ែ​បងប្អូន​ចង់​ទទួលទាន​អាហារ​បែប​សុភមង្គល​នៅ​ក្នុង​ភោជនីយដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​មួយ​ថ្ងៃ​មុន​ថ្ងៃបុណ្យ​ណូអែល និង​ថ្ងៃបុណ្យ​ណូអែល ណាហ្គា​វើ​លដ៍ អាច​ផ្តល់​ជូន​គ្រប់​ជម្រើស​តាម​តម្រូវការ។ អាហារ​ឈុត​ពេល​ល្ងាច​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត មាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន​ប្រណីត ដូចជា ភោជនីយដ្ឋាន​បារាំង Le Gourmet ភោជនីយដ្ឋាន​អ៊ីតាលី Bistro Romano ភោជនីយដ្ឋាន​ចិន​កា​តាំង Hall of Golden Chimes និង​ភោជនីយដ្ឋាន​ចិន Fortune Palace តម្លៃ​ចាប់ពី ៤៨ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ម្នាក់ និង​ជម្រើស​ផ្សេងទៀត បូករួម​នឹង​ការ​ទទួលទាន​ភេសជ្ជៈ​ឥត​កំណត់ ២ ម៉ោង។

ចែករំលែកភាពផ្អែមល្ហែម និងនំប្រពៃណីណូអែលជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក តម្លៃចាប់ពី ៣ ដុល្លារ

រីឯ​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ណូអែល​នៅ​ថ្ងៃ​ទី ២៤ និង ២៥ ខែ​ធ្នូ នៅ​ភោជនីយដ្ឋាន The Pangea ឬ 2Pangea គឺជា​អាហារ​ដ៏​ស័ក្ដិសម​ឥត​ខ្ចោះ​សម្រាប់​ពុក​ម៉ែ​បងប្អូន​ដែល​មាន​មុខម្ហូប​អន្តរជាតិ បូករួម​នឹង​ម្ហូប​បែប​ណូអែល តម្លៃ​ចាប់ពី ៤៥ ដុល្លារ​សម្រាប់​ម្នាក់។ អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​បែប​បារាំង និង​អ៊ីតាលី​ដ៏​ពេញ​និយម​នៅ​ភោជនីយដ្ឋាន Bistro Romano និង Le Gourmet នឹង​បន្ត​កម្មវិធី​ប្រូ​ម៉ូ​សិន ដោយ​បម្រើ​ជូន​នៅ​ថ្ងៃ​សៅរ៍ ទី ២៤ ខែ​ធ្នូ​ផង​ដែរ និង​មានតម្លៃ ៣២ ដុល្លារ​សម្រាប់​ម្នាក់។ ជម្រើស​មួយ​ទៀត ប៊ុ​ហ្វេ​ឌី​ម​សាំ​ពេល​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន Hall of Golden Chimes នឹង​មាន​បន្ថែម​ម្ហូប​បែប​ណូអែល​នៅ​ថ្ងៃ​ទី ២៤ និង ២៥ ខែ​ធ្នូ តម្លៃ ៣៥ ដុល្លារ​សម្រាប់​ម្នាក់។ ពុក​ម៉ែ​បងប្អូន អាច​កក់​ទុក​មុន​នៅ​ថ្ងៃនេះ តាមរយៈ​អ៊ីមែល [email protected] ឬ​លេខ​ទូរសព្ទ ០២៣ ២៦៣ ០៣១

ម្ហូបសុភមង្គលសម្រាប់ទទួលទាននៅគេហដ្ឋាន និងការជួបជុំប្រកបដោយសុភមង្គល រួមមាន មាន់ទួគីដុត សាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត សាច់គោជាប់ឆ្អឹងជំនី និងមុខម្ហូបពិសេសជាច្រើនទៀត

បន្ថែម​ទៅ​លើ​អាហារ​ពិសេសៗ ពុក​ម៉ែ​បងប្អូន​អាច​រីករាយ​ជាមួយ​នឹង​ជម្រើស​ភេសជ្ជៈ​នៅ​បានីយដ្ឋាន The Vimean របស់​ណាហ្គា​វើ​លដ៍​ផង​ដែរ។ ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ លោក​អ្នក​អាច​សាកល្បង​ក្រេប​ស្រា​ក្រឡុក​សា​ហ្វ្រ​ន់ ២៧ ដែល​ច្នៃ​ដោយ​អ្នក​ក្រឡុក​ជំនាញ តម្លៃ ៥ ដុល្លារ​ក្នុង​មួយ​កែវ។ កញ្ចប់​ភេសជ្ជៈ​ណូអែល តម្លៃ ៥៨ ដុល្លារ​ក្នុង​មួយ​ឈុត ដែល​លោកអ្នក​អាច​រីករាយ​ជុំ​គ្នា រួមមាន ស្រា​វី​ស្គី​ជប៉ុន ស្រា និង​ស្រា​សាំ​ប៉ា​ញ ជាមួយ​អយ​ស្ទ័​រ​ស្រស់ និង​បាយ​រុំ​ស៊ូ​ស៊ី។

អ្វី​ដែល​ពុក​ម៉ែ​បងប្អូន​ប្រហែល​ចង់​សាកល្បង​ផង​ដែរ​នោះ គឺ​នំ​ប្រពៃណី​ណូអែល​ដែល​មាន​ដាក់​លក់​រៀងរាល់ថ្ងៃ​ក្នុង​ខែ​ធ្នូ នៅ​កន្លែង​ទទួល​ភ្ញៀវ Lobby Lounge និង​ភោជនីយដ្ឋាន Food Pavilion។ តម្លៃ​ចាប់ពី ៣ ដុល្លារ នំ​បែប​ណូអែល​ទាំងអស់ មាន​ដូចជា នំ​រូប​មនុស្ស​រសជាតិ​ខ្ញី នំ​ផាយ នំ​សូ​ឡិន នំ​ប៉ា​ណេ​តូ​ណេ នំ​ផ្លែឈើ នំ​រូប​គល់ឈើ នំ​ស្រួយ​រូប​ដើមឈើ​ណូអែល និង​នំ​ពិសេសៗ​ជាច្រើន​ទៀត។

មាន​បម្រើ​ជូន​រៀងរាល់ថ្ងៃ​ផង​ដែរ ពី​ម៉ោង ១២ ថ្ងៃត្រង់ ដល់ ៥ ល្ងាច នៅ Lobby Lounge គឺ​អាហារ​សម្រន់​ឈុត​ពេល​រសៀល​ដែល​មាន​នំ​ស្នូល​ផ្អែម នំប្រៃ និង​នំ​ស្នូល​ការី រួម​ជាមួយ​តែ ឬ​កាហ្វេ តម្លៃ ២២ ដុល្លារ​ប៉ុណ្ណោះ។ លោកអ្នក​ក៏​អាច​ទិញ​ស្រា​សាំ​ប៉ា​ញ​លែ​ន​សុន​ឡឺ​ប្ល៊ែ​កឡា​បែ​ល តម្លៃ ៨០ ដុល្លារ​ក្នុង​មួយ​ដប និង​ទទួល​បាន​កម្មវិធី​ប្រូ​ម៉ូ​សិន ទិញ ១ ថែម ១!

នៅ​ចុង​ឆ្នាំនេះ ណាហ្គា​វើ​លដ៍ នឹង​ផ្ដល់​ជូន​ការ​សម្តែង​សិល្បៈ​អបអរ​បុណ្យ​ណូអែល​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី ១ សម្រាប់​ពុក​ម៉ែ​បងប្អូន​ចូល​មក​ទស្សនា នៅ​ម៉ោង ៦ ល្ងាច​រៀងរាល់​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ ពី​ឥឡូវនេះ រហូតដល់​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ដែល​មាន​ការ​សម្តែង​ចម្រៀង និង​រាំ​ដោយ​អ្នក​សិល្បៈ​អន្តរជាតិ ហើយ​កុំ​ភ្លេច​ថតរូប​ជាមួយ​លោកតា​ណូអែល រូប​ខ្លាឃ្មុំ និង​រូប​ម៉ាស់​ស្កុត បន្ទាប់ពី​ការ​សម្ដែង!

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​របស់​ណាហ្គា​វើ​លដ៍​នៅ​ខាង​មុខ​អគារ​ណាហ្គា​វើ​លដ៍​ទី ១ នឹង​ត្រូវ​ធ្វើឡើង​នៅ​រាត្រី​ឆ្លង​ឆ្នាំ ខណៈ​ខាង​ក្នុង​អគារ​ណាហ្គា​វើ​លដ៍​ទាំងពីរ ក៏​មាន​ផ្ដល់​ជូន​កម្មវិធី​កម្សាន្ត​ប្លែកៗ​ដ៏​សម្បូរ​បែប​ផង​ដែរ។ ព័ត៌មាន​បន្ថែម នឹង​ត្រូវ​ផ្សព្វផ្សាយ​ឆាប់ៗ​នេះ។

ទទួល​យក​នូវ​បទពិសោធន៍​ថ្មីៗ​ដ៏​រីករាយ​បំផុត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ពេញ​មួយ​ខែ​ធ្នូ ក្នុង​ឱកាស​បុណ្យ​ណូអែល​នៅ​ណាហ្គា​វើ​លដ៍!

គួរ​បញ្ជាក់​ថា ជាមួយ​ការ​ពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែល​មាន ២.០០០ កៅអី នៅ​ណាហ្គា​វើ​លដ៍​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​ដ៏​សម្បូរ​បែប និង​សាល​សម្រាប់​រៀបចំ​ការ​ប្រជុំ​ឈានមុខ​គេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤២ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម