ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍៥០កន្លែងដល់សិស្សជាប់បាក់ឌុបឆ្នាំនេះ
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញក្រោមកិច្ចសហការជាមួយសាលាជាតិកសិកម្មព្រែកលាប បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន២៥នាក់និងថ្នាក់បរិញ្ញាបត្រចំនួន២៥ នាក់ដល់សិស្សានុសិស្សដែលប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០២០នេះ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការផ្ដល់អាហារូបករណ៍ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ចុះថ្ងៃទី០៦មករាឲ្យដឹងថា ដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំសិក្សា២០២០ ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញក្រោមកិច្ចសហការជាមួយសាលាជាតិកសិកម្មព្រែកលាបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងសិក្សារយៈពេល២ឆ្នាំចំនួន២៥នាក់ និង ថ្នាក់បរិញ្ញាបត្រសិក្សារយៈពេល៤ឆ្នាំចំនួន២៥នាក់ដល់សិស្សសែលបានប្រឡងជាប់បាក់ឌុបឆ្នាំ២០២០នេះ។

បើតាមសេចក្តីជូនដំណឹងដដែលបានបន្តថា ចំពោះលក្ខខណ្ឌចុះឈ្មោះចូលរៀនសម្រាប់តែសិស្សានុសិស្សដែលបានប្រឡងនិងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០តែប៉ុណ្ណោះ និងត្រូវមានឯកសារបញ្ជាក់ពីមន្ទីរ ឬ ក្រសួងអប់រំយុវជននិងកីឡាអំពីការបានប្រឡងនិងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះ។
ជាមួយគ្នានោះដែរ បេក្ខជនបេក្ខនារីត្រូវមកស្នើសុំបំពេញទម្រង់បែបបទសុំអាហារូបករណ៍នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលមានអាសយដ្ឋានវិថីវិចិត្រសិល្បៈភូមិព្រែកលាបសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ឬ ទំនាក់ទំនងទូរសព្ទលេខ០១៦៨៣១៣៩៧និង០១២៩០៦០០៦ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ខែមករាឆ្នាំ២០២១៕
ដោយ ៖ សំអឿន

សូមចុចអាន ៖ Updateករណីអគ្គីភ័យឆាបឆេះរោងចក្រផលិតចានស្នោនៅខណ្ឌពោធិ៍សែនជ័យ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ