Connect with us

ព័ត៌មានជាតិ

ប្រឡងបាក់ឌុប ២ ថ្ងៃ មណ្ឌលភ្នំពេញ មានបេក្ខជនអវត្តមានជាង ៦៥០ នាក់ ថយចុះជាងឆ្នាំមុន

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៧ ធ្នូ​នេះ​ថា ប្រឡង​សញ្ញាបត្រ​បាក់ឌុប ២ ថ្ងៃនេះ នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ មាន​បេក្ខជន​អវត្តមាន​ជាង ៦៥០ នាក់ ក្នុង​ចំណោម​បេក្ខជន​សរុប ២៣២៦៨ នាក់ មាន​ការ​ថយ​ចុះ បើ​ធៀប​ទៅ​នឹង​ការ​ប្រឡង​ឆ្នាំមុន​ដែល​មាន​ដល់​ទៅ​ជាង ១ ពាន់​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ប្រឡង​បាក់ឌុប​នៅ​ថ្ងៃ​ទី ៥ និង​ទី ៦ នេះ នៅ​ភ្នំពេញ​មាន​បេក្ខជន​សរុប ២៣២៦៨ នាក់ ចែក​ជា ៣០ មណ្ឌល ក្នុង​នោះ​មាន​បេក្ខជន​អវត្តមាន​ចំនួន ៦៥១ នាក់ ត្រូវ​ជា ២,៨០% និង​គណៈមេប្រយោគ​អវត្តមាន​ចំនួន ២២ នាក់ ត្រូវជា ០,៦២% ក្នុង​ចំណោម​គណៈ​មេប្រយោគ​សរុប​ចំនួន ៣៥៤៧ នាក់។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា ចំនួន​បេក្ខជន​អវត្តមាន​ឆ្នាំនេះ​មាន​ការ​ថយ​ចុះ​ច្រើន បើ​ធៀប​ទៅ​នឹង​ការ​ប្រឡង​ឆ្នាំមុន​ដែល​មាន​រហូតដល់​ទៅ ១០១៦ នាក់ ក្នុង​ចំណោម​បេក្ខជន ២០៧១៩ នាក់ និង​គណៈមេប្រយោគ​អវត្តមាន​ចំនួន ១៤ នាក់ ក្នុងចំណោម ៤០៦០ នាក់។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ស្ថានភាព​ការ​ប្រឡង​រយៈពេល ២ ថ្ងៃនេះ នៅ​តាម​មណ្ឌល​ប្រឡង​មាន​សភាព​ស្ងប់ស្ងាត់​ល្អ ដោយ​ក្នុង​មណ្ឌល​ប្រឡង គណៈមេប្រយោគ​ប្រឡង​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​បានល្អ​ប្រសើរ។ បេក្ខជន​ប្រឡង​បាន​គោរព​បទបញ្ជាផ្ទៃក្នុង​ស្ដីពី​ការ​ប្រឡង​បាន​ល្អ និង​ខាងក្រៅ​មណ្ឌល កងកម្លាំង​ការពារ​អនុវត្ត​តួនាទី​បាន​ល្អ​ប្រសើរ មាន​កងកម្លាំង​ការពារ​មណ្ឌល​គ្រប់គ្រាន់ អាជីវកម្ម​ជុំវិញ​មណ្ឌល​ប្រឡង ត្រូវ​បាន​ផ្អាក​ទាំងស្រុង ជាពិសេស​អាជីវកម្ម​ថត​ចម្លង អាជីវកម្ម​ដែល​បង្ក​សំឡេង​រំខាន​ដល់​ការ​ប្រឡង។

ជាមួយ​គ្នា​នេះ​ដែរ នៅ​មណ្ឌល​វិទ្យាល័យ​ឥន្ទ្រ​ទេវី បេក្ខជន ស៊ុម ណា​ភី ភេទ​ស្រី បន្ទប់​លេខ ៤ តុ​លេខ ៨១ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​មក​មណ្ឌល​ប្រឡង តែ​អាច​ប្រឡង​បាន។

គួរ​បញ្ជាក់​ថា ដំណើរការ​សំណេរ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រព្រឹត្តិ​ទៅ​រយៈពេល ២ ថ្ងៃនេះ មាន​បេក្ខជន​អវត្តមាន​ចំនួន ២៤០០ នាក់ ស្រី ១០៣៦ នាក់ ត្រូវជា ១,៨៧ ភាគរយ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន ១២៨១៣៥៣ នាក់។ ចំណែក​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន ៧០ នាក់ ក្នុង​នោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កម្រិត​ស្រាល ០៤ ករណី និង​សង្ស័យ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ចំនួន ៤ ករណី។ បេក្ខជន​ដែល​មិន​អាច​បន្ត​ដំណើរការ​សំណេរ​ដោយសារ​បញ្ហា​សុខភាព​មាន​ចំនួន ០៣ ករណី។ ចំណែក​គណៈមេប្រយោគ​មាន​បញ្ហា​សុខភាព​មាន​ចំនួន ១៤ នាក់ ក្នុង​នោះ ១ នាក់ មាន​ស្ថានភាព​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ មាន​បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង​មាន​ចំនួន ០១ ករណី​ប៉ុណ្ណោះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៨ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣៩ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៤០ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម