Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ធំ​ពីរ​ ធ្វើឲ្យ​ខេត្ត​ពីរ​ទទួល​ទេសចរ​រាប់ម៉ឺន​នាក់

បានផុស

នៅ

សប្ដាហ៍ចុងខែវិច្ឆិកានិងដើមខែធ្នូ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៥៥៤,០៦២នាក់។ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ៥៥៤,០៦២ នាក់ ក្នុងនោះភ្ញៀវជាតិ ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ធំ​ពីរ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​​រាប់ម៉ឺននាក់។ កាលពីថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៌និងបាញ់កាំជ្រួច ដោយបានទាក់ទាញភ្ញៀវទេសចរ និងប្រពលរដ្ឋប្រមាណ ២០ ម៉ឺននាក់ឱ្យមកកម្សាន្ត។

នៅ​ខេត្តសៀមរាបវិញ កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ ​២០២២ ​ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធី​រត់ប្រណាំង​ពាក់​​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ (Angkor International Half Marathon) លើក​ទី២៧​ ដោយមាន​អ្នកចូលរួម​ជិត ៨ ​ពាន់​នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត ២០០០នាក់ មកពី ​៦៩ ប្រទេស។

ដោយឡែក​ ខេត្តព្រះសីហនុកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី៩-១១ ខែធ្នូ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ ដោយ​រំពឹង​នឹង​ទទួល​កំណើនភ្ញៀវទេសចរ​ជាតិ​​និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់ក្នុង​ព្រឹត្តិការណ៍​នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

Sokha Hotels

ព័ត៌មានពេញនិយម