Connect with us

ព័ត៌មានជាតិ

ទូតជប៉ុនសរសើរកម្ពុជាចំពោះកិច្ចខិតខំជួយមីយ៉ាន់ម៉ាឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ

បានផុស

នៅ

នៅក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានបង្ហាញការកោតសរសើរកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងជួយ​មីយ៉ាន់ម៉ាឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខលោក ប្រាក់ សុខុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូបានបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទេនោះ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ»។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានបង្ហាញការកោតសរសើរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជា ជាពិសេសចំពោះការបំពេញតួនាទីដ៏ល្អប្រសើររបស់សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រធាននៃកិច្ចប្រជុំ។

លោកទូតលើកឡើងថា កិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់ ខណៈពេលមានវិបត្តិដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកកម្ពុជាបានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនចំពោះការគាំទ្រយ៉ាងសំខាន់ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានាពេលកន្លងទៅនេះ។

ដោយឡែកទំនាក់ទំនងទ្វេភាគី លោក ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ដោយការពេញចិត្តដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។

បន្ថែមលើនេះ លោកប្រមុខការទូតកម្ពុជា និងលោកឯកអគ្គរាជទូតជប៉ុន ក៏បានយល់ស្របគ្នារៀបចំសកម្មភាពមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៧០ ខណៈលោក ប្រាក់ សុខុន ក៏បានបញ្ជាក់អំពីការត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាចុងខែមករា ឆ្នាំក្រោយ តបតាមការអញ្ជើញរបស់សមភាគីជប៉ុនផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម