Connect with us

ព័ត៌មានជាតិ

តំណាងគ្រួសារទាហានអាមេរិកអរគុណកម្ពុជាជួយស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួន

បានផុស

នៅ

ក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង នារសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការជួយស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននៅសម័យសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Ann Mills-Griffiths បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា ការចូលជួបសម្តែងការគួរសម នាពេលនេះ ដើម្បីថ្លែងអំណរគុណដល់សម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាចំពោះការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម ខណៈមកដល់ពេលនេះលោកស្រីធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើន ដងមកហើយ។

លោកស្រីបានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេនៅក្នុងចំណោមប្រទេសដែលមានកម្មវិធីស្វែងរកអដ្ឋិធាតុនេះកំពុងមានប្រតិបត្តិការ។

ត្រង់ចំណុចនេះ លោកស្រីបានគូសបញ្ជាក់ថា ទោះស្ថានភាពកូវីដ១៩ យ៉ាងណាក្តី តែកម្ពុជាមិនមានភាពថមថយសម្រាប់ការងាររុករកនូវអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះទេ។ ប៉ុន្តែថែមទាំងមានវឌ្ឍនភាពទៅមុខជានិច្ច ដោយកន្លងទៅកម្ពុជាក៏ធ្លាប់បានធ្វើការជាមួយអង្គភាពដៃគូររបស់សហរដ្ឋអាមេរិកផងដែរ។

ផ្អែកតាមសមិទ្ធិផលដែលទទួលបាននេះ លោកស្រីប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹកអាមេរិករូបនេះ បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាលោក ប្រាក់ សុខុន ផងដែរ ដែលបានចូលរួមសហការក្នុងនាមមនុស្សធម៌ជួយដល់កម្មវិធីស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនលោកស្រី ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមានការប្រែប្រួលទេ គឺនៅតែបន្តផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ ដោយបច្ចុប្បន្ននៅសល់ចំនួន ៤៨រូបទៀត។

សម្តេចក្រឡាហោម បានបន្ថែមថា យន្តការទាំងអស់របស់កម្ពុជា នឹងត្រៀមខ្លួនសហការជាមួយគម្រោងរបស់លោកស្រីពាក់ព័ន្ធនឹងការងារស្វែងរកអដ្ឋិធាតុនេះសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ បន្តទៀត។ សម្ដេចសង្ឃឹមថា កិច្ចការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននៅសម័យសង្គ្រាម នឹងដំណើរការទៅឈានដល់ការបិទបញ្ចប់ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្ត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម