Connect with us

ព័ត៌មានជាតិ

ការពង្រឹងទំនាក់ទំនងអាមេរិក និង​តំបន់អាស៊ីប៉ាស៊ីហ្វិក មានសារៈសំខាន់សម្រាប់អាមេរិក

បានផុស

នៅ

អ្នកស្រី Camille Dawson ឧបការីរងរដ្ឋមន្ត្រីការបរទេស នៃការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការពង្រឹងនូវចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និង​ប្រជាជន​ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានសារៈសំខាន់សម្រាប់គោលនយោបាយការបរទេសអាមេរិក ព្រោះមានការទទួលស្គាល់នូវតម្រូវការក្នុងការធ្វើការរួមគ្នាជាមួយដៃគូនិងសម្ព័ន្ធភាព ក្នុងការដោះស្រាយនូវបញ្ហាប្រឈមជាសាកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលលើកឡើងនេះ ធ្វើឡើងនៅក្នុង ពិធីបើកកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង YSEALI (Young Southeast Asia Leaders Initiative) នៅរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានរយៈពេល ៣ ឆ្នាំ ដោយមានសិក្ខាកាម ចំនួន ១៥០ នាក់មកពីប្រទេសក្នុងតំបន់អាស៊ានរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​ទីម័រលេស្ត។

អ្នកស្រី Camille Dawson លើកឡើងថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក មានចែងនូវទស្សនវិស័យរបស់អាមេរិកសម្រាប់តំបន់នេះ ជាទស្សនវិស័យដែលមានភាពសេរី និង​បើកចំហ មានភាពផ្សាភ្ជាប់គ្នា វិបុលភាព សន្តិសុខ និង​មានភាពរឹងមាំ។

អ្នកស្រី Camille Dawson មានប្រសាសន៍បន្តថា៖ “យើងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រាកដថាមាន ទស្សនៈវិជ្ជមាន និងច្បាស់លាស់​តាមរយៈកិច្ចសហប្រតិបត្តិការចីរភាព និងច្នៃប្រឌិតជាមួយ​សម្ព័ន្ធមិត្ត ដៃគូ ស្ថាប័ននានា ក្នុងតំបន់ និងលើសពីនេះ”។

ឧបការីរងរដ្ឋមន្ត្រីការបរទេស នៃការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រូបនេះ មានប្រសាសន៍ថា ដើម្បីទទួលបាននូវអនាគតនេះ យើងកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់យើងលើសសរស្តម្ភចំនួន ៥ រួមមាន ៖ ១. ជំរុញសេរីភាពនិងភាពបើកចំហ ២. កសាងនូវសមត្ថភាពរួមគ្នាទាំងក្នុងតំបន់ និងលើសពីនេះ ៣. លើកកម្ពស់វិបុលភាពរួម ៤. ជំរុញនូវសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និង ៥. កសាងនូវភាពធន់ក្នុងតំបន់។ សសរស្តម្ភទាំង ៥ រួមគ្នានឹងបង្កើតបាននូវឱកាសប្រសើរសម្រាប់ប្រជាជននៃតំបន់ដ៏មានសក្តានុពលនេះ និង​ត្រៀមខ្លួនយើងចំពោះវិបត្តិអាកាសធាតុនិង​ធានានូវស្ថិរភាព ។

អ្នកស្រី Camille Dawson មានប្រសាសន៍បន្តថា៖ “ ទាំងនេះជាចំណាប់អារម្មណ៍​របស់យើង​ក្នុងការធ្វើឱ្យបាន​នូវអនាគតសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបុគ្គលម្នាក់ៗនឹង​មានភាពសេរី ក្នុងជីវិតប្រចាំថ្ងៃរបស់គេ និង​រស់នៅក្នុងសង្គមបើកចំហ ដែលប្រទេសទាំងនោះ នឹង​ផ្តល់ឱ្យមានជ​ម្រើសនយោបាយឯករាជ្យ ដោយរួចពីការបង្ខំ និង​ទោះក្នុងកម្រិតតំបន់ណាក៏ដោយ បញ្ហាក៏​ត្រូវបានដោះស្រាយដោយស្មោះត្រង់នឹងគ្នា ចំណែកច្បាប់នឹងត្រូវដោះស្រាយ​ដោយមានតម្លាភាព និង​ផ្តល់ឱ្យដោយយុត្តិធម៌ ខណៈដែលទំនិញ គំនិតនិងធនធានមនុស្សនឹងមានលក្ខណៈសេរី”។

អ្នកស្រី Camille Dawson លើកឡើងបន្ថែមថា កម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យ​ក្មេងនៅ​អាស៊ីអាគ្នេយ៍ គាំទ្រនូវគោលដៅជាច្រើនរបស់សហរដ្ឋអាមេរិក និងអាស៊ាន។ យើងរួមគ្នាបញ្ចេញ​នូវថាមពលរបស់យុវជនអាស៊ីអាគ្នេយ៍ ក៏ដូចជាខ្លួនអ្នកផ្ទាល់ ដើម្បីធ្វើឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែមានសន្តិសុខ និងវិបុលភាពតាមរយៈកិច្ចសហការ និង​នវានុវត្តន៍។

គួរបញ្ជាក់ថា កម្មវិធី YSEALI បានបើកតាំងពីប្រមាណ ១០ ឆ្នាំមុន ដើម្បីជួយលើកកម្ពស់សមត្ថភាពយុវជនវ័យក្មេងដូចអ្នក ឱ្យទទួលបានជំនាញបន្ថែម ធនធាន និង​បង្កើតបណ្តាញដែលអ្នកត្រូវការក្នុងការប្រែក្លាយទស្សនៈរបស់អ្នកទៅជាសកម្មភាព។ តាំងពីឆ្នាំ ២០១៥ មក បណ្តាញសមាជិក YSEALI បានកើនឡើងពីចំនួន ៣ ម៉ឺន ៥ ពាន់ ដល់ ១៦ ម៉ឺននាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រី​សំខាន់ៗរបស់​​រដ្ឋបាល​​លោក ដូណាល់ ត្រាំ នៅ​ក្នុង​អាណត្តិ​ទី​២

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម