Connect with us

ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា៖ មាន​សាលាចំណេះដឹងទូទៅឯកជនមួយចំនួន បាន​បិទខ្លះហើយ

បានផុស

នៅ

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះថា សាកលវិទ្យាល័យមិនទាន់មានបិទទេ តែរស់មិនរស់ ស្លាប់មិនស្លាប់ ចំណែកសាលាចំណេះដឹងទូទៅឯកជនមួយចំនួនមានបិទខ្លះដែរ សម្រាប់អ្នកដែលមិនពូកែខាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ។

លោក ហេង វ៉ាន់ដា បញ្ជាក់យ៉ាងដូច្នេះថា “សម្រាប់សាកលវិទ្យាល័យដូចជាមិនទាន់មានបិទទេ គ្រាន់តែថា រស់មិនរស់ ស្លាប់មិនស្លាប់។ ពីព្រោះសាកលវិទ្យាល័យតម្លៃថោក បើទោះបីជាប៉ះក៏ប៉ះល្មមដែរ ហើយគាត់ក៏ផ្អាកសិនទៅ លើកលែងតែខាងចំណេះទូទៅមានបិទខ្លះដែរ សម្រាប់អ្នកដែលមិនពូកែខាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ហើយអ្នកដែលមានលុយច្រើន ក៏មិនប្រាកដថា ទប់ជាប់ដែរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបសំណួរថា តើមានសាលាប៉ុន្មាន ដែលត្រូវបិទក្នុងអំឡុងពេល នៃការរីករាលជំងឺកូវីដ-១៩ ? លោក ហេង វ៉ាន់ដា អះអាងថា “យើងមិនដឹងថា សាលាណាបិទ ឬមិនបិទនោះទេ ដោយសារតែនៅពេលដែលយើងឲ្យផ្អាកក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺ Covid-19 ក៏បិទតែម្ដងទៅ ហើយទាំងសាលា ទាំងសិស្ស ទាំងគ្រូ មិននឹកនាពីចូលរៀនវិញ។ ដូច្នេះអត់ដឹងថា អ្នកណាបិទ ឬមិនបិទនោះទេ ហើយនៅពេលខលសួរ នៅតែនិយាយថា នឹងបើក”។

ទោះជាយ៉ាងណាលោកអះអាងថា សាលា​ដែលមានសាខាច្រើន គឺយ៉ាប់បន្តិច ហើយដំណើរការរបស់សាលាឯកជនជាទូទៅ គឺទៅមុខទៅក្រោយ ទៅមុខទៅក្រោយ។ លោកថា ជារួមមិនសម្រាប់តែសាលាទេ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នេះ មុខរបរណា ក៏ដូចមុខរបរណាដែរ ម្នាក់ៗកំពុងតែស្ថិតនៅក្នុងការធ្វើចត្តាឡីស័កដូចគ្នា។ តែមានមុខរបបខ្លះ បែរជាគ្រាន់បើទៅវិញ ក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺ Covid-19 ដូចជាមុខរបរខាងថ្នាំពេទ្យ និងវាក់សាំងជាដើម។

បើតាមលោក ហេង វ៉ាន់ដា មកដល់បច្ចុប្បន្ននេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាមានសមាជិកចំនួន១០៥ ប៉ុន្តែចំនួននេះ រាប់តែមេៗទេ ហើយក្នុងមេមួយៗ មានសាខាច្រើនទៀត ដូចជា​សាលាប៊ែលធីជាដើម។

សូមបញ្ជាក់ថា នៅអំឡុងពេល នៃការរីករាលដាលជំងឺ Covid-19នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏ធ្លាប់បានអំពាវនាវឲ្យអាណាព្យាបាល ក៏ដូចជាមាតា បិតា សិស្សដាក់ពាក្យស្នើសុំបញ្ចុះតម្លៃសិក្សារបស់កូនៗនៅតាមសាលារៀនផងដែរ សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ។ ការរីករាល នៃជំងឺកូវីដ១៩នេះ ធ្វើឲ្យគ្រឹះស្ថានសិក្សាអប់រំទាំងអស់ទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រហូតមក ហើយក្នុងរយៈពេលផ្អាកការបណ្តុះបណ្តាលនេះ គ្រឹះស្ថានសិក្សាក៏ជួបប្រទះនូវការលំបាក ខាងអាណាព្យាបាលសិស្សក៏ជួបការលំបាក ដោយសារតែប៉ះពាល់ការប្រកបរបររកស៊ីរបស់ពួកគាត់។

គួររំលឹកថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មិនត្រឹមតែធ្វើការលើផ្នែកសិក្សាអប់រំនោះទេ តែកន្លងមកសមាគម ក៏បានចាត់តាំងសមាជិក សមាជិកា ចូលរួមសង្កេតការណ៏បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតជាច្រើនទៀត នៅតាមការិយាល័យបោះឆ្នោតទាំង២៥ រាជធានី ខេត្ត ទូទាំងប្រទេស ជាលក្ខណៈចល័ត និងអចល័តផងដែរ។

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៩ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម