ព័ត៌មានជាតិ
ក្រុមហ៊ុនក្នុងស្រុក ២ គ្រោងនឹងបោះមូលបត្រកម្មសិទ្ធិក្នុងទីផ្សារមូលបត្រកម្ពុជា នៅឆ្នាំ ២០២៣ ខាងមុខ
ក្រុមហ៊ុនក្នុងស្រុកចំនួន ២ បន្ថែមទៀត គ្រោងនឹងបោះមូលបត្រកម្មសិទ្ធិនៅក្នុងទីផ្សារមូលបត្រកម្ពុជានៅពាក់កណ្ដាលឆ្នាំ ២០២៣ ខាងមុខនេះ។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញរវាងនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២២ នៅទីស្ដីការ ន.ម.ក. លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនក្នុងស្រុកចំនួន ២ ដែលមានឆន្ទៈក្នុងការបោះមូលបត្រកម្មសិទ្ធិរួមមាន ៖ ទី១-ក្រុមហ៊ុនផ្នែកសេវាអប់រំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងទី២-ក្រុមហ៊ុន LY LY Food Industry Co., LTD. របស់លោកស្រីឧកញ៉ា កែវ មុំ ដែលក្រុមហ៊ុនទាំង ២ នេះ សុទ្ធតែជាក្រុមហ៊ុនដែលបានបង្កើតយូរឆ្នាំមកហើយនៅប្រទេសកម្ពុជា។

លោកបានបន្តថា បច្ចុប្បន្នកំពុងមានការសំដែងឆន្ទៈរៀបចំខ្លួនក្នុងការរៀបចំបោះមូលបត្រកម្មសិទ្ធិនៅឆ្នាំ ២០២៣ ដែលនេះជាសញ្ញាវិជ្ជមាន និងល្អមួយ ក្នុងវិស័យមូលបត្ររបស់កម្ពុជា បន្ទាប់ពីមានការរអាក់រអួលនៅក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ កន្លងទៅនេះ។
លោកបានបន្តទៀតថា «តាមទស្សនវិស័យរបស់ក្រុមហ៊ុនទាំង ២ មានឆន្ទៈរៀបចំចូលបោះមូលបត្រកម្មសិទ្ធិជាផ្លូវការនៅពាក់កណ្ដាលឆមាសទី ១ នៃឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែការចូលរួមក្នុងទីផ្សារមូលបត្រភារកិច្ចសំខាន់គឺក្រុមហ៊ុនខ្លួនឯងទេ ប្រសិនបើធ្វើឯកសាររួចរាល់ទាំងអស់នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ គាត់អាចចូលបាន តែបើសិនគាត់ខ្វះខាតអាចបំពេញបន្ថែមទៀត»។
លោកបានបន្ថែមថា យ៉ាងណាក៏ដោយ យើងនឹងត្រៀមខ្លួនសហការជាមួយក្រុមហ៊ុនទាំង ២ នេះ ដើម្បីធ្វើយ៉ាងណាឲ្យផែនការរបស់ក្រុមហ៊ុនសម្រេចឲ្យបានតាមការគ្រោងទុកនៅឆមាសទី ១ ឆ្នាំ ២០២៣។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានសញ្ជាតិខ្មែរ-អាមេរិក បច្ចុប្បន្ន គាត់ត្រូវគេស្គាល់ថាជា ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។
ចំណែកលោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LY LY Food Industry Co., LTD.ជាក្រុមហ៊ុននំស្រួយលីលី ដែលផ្តោតទៅលើគុណភាព និងអនាម័យខ្ពស់ ស្តង់ដារជប៉ុន គិតពីសុខភាពជាចម្បង ។
លោក ស៊ូ សុជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារមូលបត្រចំនួន ១៦ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធិចំនួន ៩ ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីផ្នែកមូលបត្របំណុលចំនួន ៧ ក្រុមហ៊ុន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ