ព័ត៌មានជាតិ
លោក ស៊ូ សុជាតិ ៖ ការចាប់ដៃគូសហការជាមួយធនាគារអេស៊ីលីដា នឹងជួយធ្វើឲ្យវិស័យទីផ្សារមូលបត្រកាន់តែរឹងមាំ
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ការចាប់ដៃគូរវាងនិយ័តករមូលបត្រកម្ពុជាជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជួយបន្ថែមទម្ងន់កាន់តែធ្ងន់បន្ថែមទៀត ធ្វើឲ្យវិស័យទីផ្សារមូលបត្រនៅកម្ពុជាកាន់តែមានភាពជឿជាក់ និងរឹងមាំ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/T2500125-1024x683.jpg)
ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញរវាងនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២២ នៅទីស្ដីការ ន.ម.ក. លោក ស៊ូ សុជាតិ បានបន្តថា «ថ្ងៃនេះខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះកិច្ចព្រមព្រៀង ស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ដើម្បីជួយសម្រួលដល់ការទូទាត់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនរបស់បុគ្គលស្នើសុំទាំងក្នុងស្រុក និងបរទេស ក្នុងការធ្វើការវិនិយោគមូលបត្រនៅទីផ្សារមូលបត្រកម្ពុជា»។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/T2500104-1024x683.jpg)
លោកបានឲ្យដឹងថា ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនអាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមប្រព័ន្ធធនាគារអេស៊ីលីដា ដែលជាទីភ្នាក់ងារផ្ទេរប្រាក់របស់និយ័តករមូលបត្រកម្ពុជាទោះបីជានៅកន្លែងណាទីណាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយខណៈកាលពីមុនត្រូវមកដល់កន្លែងបង់ចូលគណនីផ្ទាល់ ដែលនេះនឹងជួយបង្កលក្ខណៈកាន់តែងាយស្រួលថែមទៀតក្នុងការបង្កើនឱកាសវិនិយោគ ព្រោះការជួញដូរធ្វើឡើងតាមប្រព័ន្ធអនឡាញ ហើយការបង់ប្រាក់ក៏តាមអនឡាញដែរ ខុសពីមុនត្រូវសុំលេខ ហើយនីតិវិធីបង់លុយក៏យូរ អាចធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះវិញ បាត់បង់ឱកាសក្នុងការលក់ និងទិញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/T2500044-1024x683.jpg)
លោក ស៊ូ សុជាតិ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានវត្តមានក្នុងវិស័យមូលបត្រតាមរយៈ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS), ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA), ភ្នាក់ងារបញ្ជិកា (R), ភ្នាក់ងារចុះបញ្ជីផ្ទេរ (T), ភ្នាក់ងារទូទាត់ (P), និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ (Custodian) រួមទាំងជាក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធមួយផងដែរ (ABC)។ បន្ថែមពីនេះ ធនាគារបានចូលរួមសហការយ៉ាងសកម្មតាមរយៈវគ្គបណ្ដុះបណ្ដាលនានាដែលផ្ដល់ដោយ ន.ម.ក. ដូចគ្នានេះដែរ ការរៀបចំកម្មវិធីនេះក៏ជាការងារសកម្មមួយដែលតម្រូវឲ្យមានកិច្ចសហការរៀបចំ តាក់តែងនូវកិច្ចព្រមព្រៀងរវាង ន.ម.ក. និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងផ្ដល់ជាប្រយោជន៍ដល់វិនិយោគិនក្នុងវិស័យមូលបត្រ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/T2500223-1024x683.jpg)
លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្ដីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយការវិនិយោគវិស័យមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ ហើយដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដូច្នេះ ធនាគារ អេស៊ីលីដា និង ន.ម.ក. ឯកភាពគ្នាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/T2500293-1024x683.jpg)
លោកស្រីបានបន្តថា ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា អាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈ ACLEDA Mobile និងប្រព័ន្ធ X-Pay និងប័ណ្ណអន្តរជាតិមានដូចជា VISA, Master Card, Diners, JCB, និង UPI Card។ លើសពីនេះទៅទៀត ធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជន ដោយបានធ្វើពិពិធកម្មផលិតផល-សេវាកម្មធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែប ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជាឲ្យកាន់តែសកម្ម និងរស់រវើក។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/T2500340-1024x578.jpg)
លោកស្រីបានប្ដេជ្ញាថា «ធនាគារនឹងផ្ដល់សេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញនេះឲ្យបានកាន់តែប្រសើរ និងព្យាយាមកាន់តែខ្លាំងជាងមុន ខណៈបច្ចុប្បន្នធនាគារមានអតិថិជនប្រើប្រាស់អនឡាញជាប្រចាំ និង ២៤ ម៉ោង ក្នុង ១ ថ្ងៃ ប្រមាណ ៣ លាននាក់។ អីចឹងការប្រុងប្រៀបប្រព័ន្ធ ក៏ដូចជាការពារសុវត្ថិភាពប្រព័ន្ធគឺជាមធ្យោបាយដ៏សំខាន់ និងចាំបាច់បំផុតរបស់ធនាគារដែលត្រូវយកចិត្តទុកដាក់ និងសហការជាមួយនិយ័តករមូលបត្រកម្ពុជាឲ្យកាន់តែប្រសើរ សំដៅធ្វើយ៉ាងណាឲ្យវិស័យមូលបត្រនៅកម្ពុជាកាន់តែរឹងមាំថែមទៀត»៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍