Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ ការសម្របសម្រួលរឿងមួយក្រៅប្រព័ន្ធតុលាការ ប្រសើរជាងរកដំណោះស្រាយរឿងមួយក្នុងប្រព័ន្ធតុលាការ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា ការសម្របសម្រួលរឿងមួយក្រៅប្រព័ន្ធតុលាការ ប្រសើរជាងរកដំណោះស្រាយរឿងមួយ ក្នុងប្រព័ន្ធតុលាការ។ ការលើកឡើងនេះ គ្រាដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងតែង​តាំងលោក រស់ ពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តរតនគិរី ជំនួសលោក នៅ យ៉ារ័ត្ន អតីតប្រធានសាលាដំបូងខេត្តរតនគិរី ដែលត្រូវបានផ្ទេរភារកិច្ច ជាអនុប្រធានសាលាឧទ្ទរណ៍ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ លោក កើត រិទ្ធ បានឲ្យដឹងថា ការផ្លាស់ប្ដូរតួនាទីនាពេលនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ ដោយមិនលំអៀង និងយុត្តិធម៌។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងទៀតថា ការសម្របសម្រួលរឿងមួយក្រៅប្រព័ន្ធតុលា​ការ ប្រសើរជាងរកដំណោះស្រាយរឿងមួយ ក្នុងប្រព័ន្ធតុលាការ។ ដោយហេតុថា ដោះស្រាយក្នុងប្រព័ន្ធតុលាការ ត្រូវតែមានភាគីមួយឈ្នះ និងភាគីម្ខាងទៀតចាញ់ ហើយភាគីចាញ់ក្ដី ៩៩ភាគរយ តែងតែស្រែកថា អយុត្តិធម៌ណាស់ ទាំងដែលពួកគាត់មិនបានវិភាគ ពិនិត្យលើអង្គផង។

ម្យ៉ាងវិញទៀតភាគីទាំងសង្ខាង បើទោះជាបងប្ដឹង ប្ដឹងប្អូន កូនប្ដឹងឪពុក-ម្ដាយ ឬចៅប្ដឹងយាយ-តា ក៏ដោយ គឺត្រូវចងកំហឹងជាសត្រូវគ្នា រវាងគ្នាជារៀងរហូត។ រីឯការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការវិញ គឺពួកគាត់ឈ្នះ-ឈ្នះទាំងសង្ខាង ដោយមានការព្រមព្រាងគ្នា។ ដូច្នេះបើទោះជាថ្ងៃក្រោយ ពួកគាត់មិនអាចរាប់អានគ្នាដូចកាលពីមុនក៏ដោយ ក៏ពេលគាត់ជួបគ្នាម្ដងៗ យ៉ាងហោចណាស់ ក៏គាត់ញញឹមដាក់គ្នាដែរ។

លោកបានបញ្ជាក់ទៀតថា ជាក់ស្ដែងនៅកម្ពុជា ការសម្របសម្រួលវិវាទ ដូចជានយោបាយឈ្នះ-ឈ្នះរបស់សម្ដេច តេជោ នោះមិនមែនជាទំនាស់បុគ្គលទេ គឺជាទំនាស់ ហៅថាទំនាស់ប្រជាជាតិតែម្ដង ហើយការសម្របសម្រួលតាមរយៈនយោបាយឈ្នះ-ឈ្នះមួយនេះ បានបញ្ចប់វិវាទ ហើយកសាងបានសុខសន្តិភាព ហើយអភិវឌ្ឍប្រទេសបានដូចសព្វថ្ងៃ៕

អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១៥ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២៣ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ២៨ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម