ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ស្នើឲ្យមានការផ្តោតលើការដោះស្រាយ ពីផលប៉ះពាល់ធនធានតំបន់ឆ្នេរសមុទ្រ
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង អះអាងថា សកម្មភាពអភិវឌ្ឍន៍ថ្មីៗក្នុងខេត្ត បានធ្វើឲ្យប៉ះពាល់ដល់ធនធានតំបន់ឆ្នេរ និងបរិស្ថានសមុទ្រ។ ទោះជាយ៉ាងរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត និងស្ថាប័ននានា ចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយ។

ការលើកឡើង របស់លោកស្រីអភិបាលរងខេត្តកោះកុងនៅពេលនេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពី ការបើកឲ្យដំណើរការអនុវត្តគម្រោង ”ការបន្សុំា និងភាពធន់នឹងអាកាសធាតុ នៃសហគមន៍ពឹងអាស្រ័យលើធនធានជលផល នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា” កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូនេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

លោកស្រី អ៊ី នារីនេត គូសបញ្ជាក់ថា តាមរយៈការសិក្សាជាច្រើនរបស់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលនានា បានបង្ហាញថា បញ្ហាការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានជលផលសមុទ្រ បានជួបប្រទះនូវការលំបាកជាច្រើន ទោះបីជារដ្ឋបាលខេត្តខិតខំប្រឹងប្រែងយ៉ាងសកម្មយ៉ាងណាក៏ដោយ។

លោកស្រីចាត់ទុកថា បញ្ហាទាំងនោះរួមមាន៖ កង្វះខាតធនធានមនុស្ស ថវិកា និងជំនួយបច្ចេកទេស ដើម្បីសម្រេចបាននូវការគ្រប់គ្រង ធនធានជលផល ប្រកបដោយចីរភាព ក៏ដូចជាដើម្បីរួមចំណែកក្នុងការលើកកំពស់ភាពធន់ និងការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ គ្រោះមហន្តរាយ និងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋតាមតំបន់ឆ្នេរខេត្ត។

ទន្ទឹមនោះ លោកស្រី ក៏គាំទ្រពេញទំហឹងផងដែរលើការអនុវត្តគម្រោង ខែមអាដាប់ (CamAdapt) ដែល នឹងត្រូវបានអនុវត្តដោយ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងប្រតិបត្តិជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមមូលនិធិជំនួយឥតសំណងពីមូលនិធិបរិសា្ថនសាកល (GEF) ដែលគម្រោងនេះនឹងចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ។

ដើម្បីលើកកំពស់សន្តិសុខស្បៀង ការចិញ្ចឹមជីវិត ការបង្កើតការងារ និងរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើជលផល និងផលិតផលជលផល ក្នុងខេត្តកោះកុង ក៏ដូចជាខេត្តទាំងបីផ្សេងទៀតតាមបណ្ដោយឆ្នេរនៃប្រទេសកម្ពុជា។
ខេត្តកោះកុងជាខេត្តមួយ ក្នុងចំណោមខេត្តទាំង ៤ តាមបណ្ដោយឆ្នេរសមុទ្រ មានព្រៃកោងកាងដ៏ស្រស់ស្អាត ហើយក៏ធំជាងគេក្នុងចំណោមខេត្តនៅតាមតំបន់ឆ្នេរ ដែលសម្បូរទៅដោយ ធនធានធម្មជាតិ ធនធានជលផល ជីវៈចម្រុះដ៏គួរឲ្យកត់សម្គាល់ និងមានឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត លំហសមុទ្រដ៏អំណោយផល។ រដ្ឋបាលខេត្តមានសុទិដ្ឋិនិយម ក្នុងការរីកលូតលាស់ នៃឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងពេលអនាគត៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច