ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា៖ មេដាយពីក្រសួងសន្តិសុខចិន មានការរួមចំណែកពីកងកម្លាំងទាំងអស់
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ស្ថិតនៅក្នុងចំណោមឧត្តមមន្រ្តីកម្ពុជា ៣ រូប ដែលទទួលបានគ្រឿងឥស្សរិយយសពីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងសន្និសីទលើកទី១ របស់វេទិកាសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (Lianyungang) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ “កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម” ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់មេដាយអនុស្សាវរីយ៍មហាកំពែងដល់មន្រ្តីជាន់ខ្ពស់កម្ពុជា ៣ រូប ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពពិភពលោក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ក្រោយទទួលបានគ្រឿងឥស្សរយសមេដាយប្រាក់ពីក្រសួងសន្តិសុខសាធារណៈរបស់ចិនមានប្រសាសន៍ថា ពិតណាស់ជាកិត្តិយសនិងមោទកភាពដ៏ធំធេងសម្រាប់ខ្លួនខ្ញុំ ក៏ប៉ុន្តែមេដាយនេះបានមកក៏ដោយសារមានការរួមចំណែកមិនអាចកាត់ថ្លៃបាន ពីសំណាក់កងកម្លាំងនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធដែលបានខិតខំបំពេញការងារ និងការធ្វើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសចិនសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់នាពេលកន្លងមកនេះ។
ជាមោទកភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ដែលជាស្ថាប័នទទួលខុសត្រូវថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ការទទួលបានមេដាយកិត្តិយសដ៏ថ្លៃថ្លានេះ ក៏ការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចខិតខំអនុវត្តការងាររបស់ខ្លួនដើម្បីបម្រើដល់បុព្វហេតុជាតិនិងប្រជាជន។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំសន្តិសុខជាតិកម្ពុជាពីររូបទៀតក៏ទទួលបានមេដាយពីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលបាន “មេដាយមាសអនុស្សាវរីយ៍មហាកំពែង” (The Great Wall Commemorative Medal) ពីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ។


មេដាយអនុស្សាវរីយ៍មហាកំពែងដែលផ្តល់ពីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាមេដាយកិត្តិយសថ្នាក់ខ្ពស់បំផុត សម្រាប់ផ្ដល់ជូនថ្នាក់ដឹកនាំបរទេសឈានមុខលំដាប់ពិភពលោក ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ