Connect with us

ព័ត៌មានជាតិ

អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់

បានផុស

នៅ

អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់ គឺជាចំណងជើងសៀវភៅនិពន្ធចងក្រងដោយអ្នក​បញ្ញវន្តមួយក្រុម ស្តីអំពីដំណើរជីវិត ប្រវត្តិតស៊ូ គំនិតច្នៃប្រឌិត និងអាថ៌កំបាំងផ្សេងៗ ជាច្រើនរបស់អ្នកឧកញ៉ា សុខ គង់ ដែលមហាជនមិនទាន់បានដឹង។ សៀវភៅនេះ នឹងបោះពុម្ពផ្សាយជាផ្លូវការ នាពេលឆាប់ៗខាងមុខ។ នេះបើតាម​ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ ងិន បាណាល់ កូនប្រសារអ្នកឧកញ៉ា សុខ គង់ នៅលើទំព័រហ្វេសប៊ុកផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបញ្ញវន្ត ដែលបានចងក្រងសៀវភៅនេះ បានលើកឡើងថា សៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យ​របស់អ្នកឧកញ៉ា សុខ គង់» ឆ្លុះបញ្ចាំងពីអតីកាលនៃដំណើរជីវិតរបស់អ្នកឧកញ៉ា សុខ គង់ ការតស៊ូ ជំនះឧបសគ្គ របៀបដោះស្រាយបញ្ហា ការតាំងចិត្ត អត់ធ្មត់ និងគំនិតវិជ្ជមានជាច្រើនទៀត។

តាមរយៈសៀវភៅដំបូងរបស់អ្នកឧកញ៉ា សុខ គង់ មួយក្បាលនេះ សាធារណជន ជាពិសេសយុវជន នឹងបានរៀន​សូត្រច្រើន ពីចំណុចសំខាន់ៗ ដែលអ្នកឧកញ៉ា សុខ គង់ បង្ហាញផ្លូវកាត់នៃដំណើរឆ្ពោះ​ទៅកាន់ភាពជោគជ័យ។

អ្នកឧកញ៉ា សុខ គង់ ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប និងក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ។ អ្នកឧកញ៉ា គឺជាបុគ្គលដែលហ៊ានប្រថុយធ្វើជំនួញ ចិត្តមុត សម្រេចចិត្តលឿន ដោយមិនទុកឱ្យកាសកន្លងផុតនោះទេ។

អ្នកឧកញ៉ា សុខ គង់ បានណែនាំថា« យើងប្រកបមុខរបរអ្វីក៏ដោយ ត្រូវចុះជាប់វាជានិច្ច ដើម្បីរៀនសូត្រពីវាផង ធ្វើឱ្យវាទៅមុខផង។ ការងារណាដែលខ្ញុំធ្វើវាហើយ ខ្ញុំមិនបោះបង់វាទេ ត្រូវតែប្រឹងធ្វើឱ្យបាន ជូនកាលខ្ញុំនឹកឃើញម៉ោង​បីទាប​ភ្លឺ ក៏ខ្ញុំឡើងធ្វើដែរ ខ្ញុំប្រឹងប្រែងតស៊ូណាស់ ធ្វើអានេះ មិនបាន ខ្ញុំទៅធ្វើអានោះ ធ្វើទាល់តែបាន »។

បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ គ្រប់គ្រងអាជីវកម្មធំៗក្នុងដៃ មានដូចជា ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប ក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ ឋានសួគ៌បូកគោ សណ្ឋាគាររេស៊ីដង់ភ្នំពេញ សណ្ឋាគារឆ្នេរសុខា និងសណ្ឋាគារសុខាសៀមរាប ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម