ព័ត៌មានជាតិ
“បេសកកម្មដើម្បីអ្នក ដើម្បីកម្ពុជា” ចែកអំណោយដល់អ្នកធាក់ស៊ីក្លូវ័យចំណាស់ជិត ២០០នាក់
កម្មវិធី “បេសកកម្មដើម្បីអ្នក ដើម្បីកម្ពុជា” បានផ្តល់អំណោយដល់អ្នកធាក់ស៊ីក្លូវ័យចំណាស់ជិត ២០០នាក់ នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

លោកស្រី ជា សុខហៀក អគ្គនាយិកាផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍បានថ្លែងថា កម្មវិធី “បេសកកម្មដើម្បីអ្នក ដើម្បីកម្ពុជា” បានធ្វើឡើងតាំងពីខែមករា ដើមឆ្នាំ២០២២មកម្ល៉េះ បើគិតមកដល់ពេលនេះមានរយៈពេលជិត ១ឆ្នាំហើយ។
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងជួយប្រមូលនូវសម្ភារប្រើប្រាស់របស់ប្រជាជនមួយចំនួន ដែលពួកគេមានបំណងបរិច្ចាគ ប៉ុន្តែមិនដឹងថាយកសម្ភារៈនោះទៅបរិច្ចាគនៅទីណា គឺអាចយកទៅបរិច្ចាគនៅធុងរបស់កម្មវិធីបាន។

បន្ទាប់មក ខាងមូលនិធិនឹងធ្វើការសម្រិតសម្រាំងយកសម្ភារណាដែលអាចប្រើការបានរួចធ្វើការវេចខ្ចប់ឡើងវិញ ដើម្បីបរិច្ចាគដល់ពលរដ្ឋដែលមានតម្រូវការ។ ការធ្វើបែបនេះ គឺជាការជួយដល់បរិស្ថានដោយគ្មានការបំពុល និងជួយទប់ស្កាត់ការប្រើប្រាស់សម្ភារដោយភាពខ្ជះខ្ជាយ ពោលគឺគំនិតនៃការយកមកប្រើប្រាស់ឡើងវិញ។ នេះបើតាមការលើកឡើងរបស់ លោកស្រី ជា សុខហៀក។

លោកស្រី ជា សុខហៀក ក៏បានរៀបរាប់ពីមូលហេតុដែលបរិច្ចាគអំណោយនេះជូនដល់អ្នកធាក់ស៊ីក្លូ ព្រោះថា អ្នកធាក់ស៊ីក្លូមានអទិភាពខ្ពស់ក្នុងការទទួលបានការបរិច្ចាគនេះ ព្រោះពួកគាត់ភាគច្រើនមានវ័តចំណាស់ និងជីវិភាពខ្វះខាត។ ចំពោះអំណាយដែលពួកគាត់ទទួលបាន គឺមួយចំនួនបានមកពីការសម្ភារបរិច្ចាគ និងមួយចំនួនទៀតបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុនដៃគូ ក្នុងនោះមានការផ្តល់ជូនដូចជាភួយ អង្ករ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ជាមួយនឹងថវិកាផងដែរ។

អគ្គិនាយិការបស់ផ្សារទំនើបសូរិយារូបនេះ ក៏បានសំណូមពរឱ្យមានការគាំទ្រដល់វិស័យធាក់ស៊ីក្លូក្នុងប្រទេសកម្ពុជា ព្រោះនេះគឺជាវប្បធម៌មួយដែលកម្ពុជាមិនអាចបំបាត់បានឡើង។
បរទេសក៏អាចស្គាល់ពីវប្បធម៌របស់ខ្មែរកាន់តែច្រើនតាមរយៈការជិះស៊ីក្លូ មើលទិដ្ឋភាពក្នុងរាជធានីភ្នំពេញបានផងដែរ។ ជាមួយគ្នានេះលោកស្រីបានបន្តថា សម័យនេះគឺជាសម័យឌីជីថល ប្រសិនជាមាន app ហៅជីក្លូជិះដូច app ផ្សេងៗទៀតដោយមិនគិតសេវាពីពួកគាត់ នោះប្រហែលអាចជួយដល់ជីវភាពអ្នកធាក់ស៊ីក្លូច្រើន។
សូមជម្រាបថា កម្មវិធី “បេសកកម្មដើម្បីអ្នក ដើម្បីកម្ពុជា” ក៏មានគម្រោងបន្តធ្វើទៀងនៅឆ្នាំក្រោយផងដែរ ដើម្បីជួយដល់ក្រុមមនុស្សផ្សេងទៀតដែលពួកគាត់មានតម្រូវការ និងជួយសម្រាលបន្ទុកពួកគាត់បានមួយចំនួនទៀតផង៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ