ព័ត៌មានជាតិ
ប្រធានគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាចិត្តរក្សាភាពជាម្ចាស់លើការងារអាទិភាពចំនួនពីរ
នៅក្នុងថ្ងៃ៧ ខែមករា ឆ្នាំ២០២១ ដែលជាថ្ងៃ រំលឹកខួបគម្រប់៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បងចំនួនពីរ ។
នៅក្នុងសាររបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តក្នុងការរក្សា ស្ថិរភាព នយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ឱ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញ ដើម្បីសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជន និងការអភវឌ្ឍ។
សូមបញ្ជាក់ថា នៅក្នុងសាររបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា រយៈពេល៤២ឆ្នាំមកនេះ ប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាព ក្នុងការការពារ និងការស្ដារ កសាង និងអភិវឌ្ឍប្រទេសជាតិ។នៅក្នុងវិថីដ៏សែនលំបាកនេះ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំការតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំច្រើនរាប់មិនអស់ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពប្រកបដោយមោទនភាព៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា