Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បិទមន្ទីរសម្រាកព្យាបាល ដើមអង្គ្រង ដោយប្តូរទីតាំងមិនជូនដំណឹងដល់ក្រសួង

បានផុស

នៅ

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានសម្រេច បិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបញ្ជាក់ថា មូលហេតុ ដោយសារមន្ទីរសម្រាកព្យាបាលឯកជននេះ ប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសំរាកព្យាបាល ដើមអង្គ្រង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គួរបញ្ជាក់ថា មានករណីស្ត្រីអ្នកជំងឺឈ្មោះបានចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ ១៨ សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពី គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១  ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ។

ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។ តាមរយៈការពិនិត្យ និងស្រាវជ្រាវនាថ្ងៃដដែលខាងលើនេះ ក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។ ជាមួយគ្នានេះដែរក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ទិវាវប្បធម៌ជាទិវារម្លឹកដល់គុណបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់ថែរក្សាវប្បធម៌ខ្មែរ

ព័ត៌មានជាតិ៥ នាទីutes មុន

បាត់ដំបងជាខេត្តទី១៧ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

សេដ្ឋកិច្ច១៣ នាទីutes មុន

អាមេរិកបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគជាមួយកម្ពុជា

សេចក្ដីជូនដំណឹង២១ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ប្រើប្រាស់ ABA PayWay ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះ យ៉ាងងាយស្រួលនិងសុវត្ថិភាព

សេដ្ឋកិច្ច៣៨ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម