ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិច្រើន សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំនេះ
អាជ្ញាធរខេត្តព្រះសីហនុ បាននិងកំពុងកែលម្អសោភ័ណភាព និងបរិស្ថាន សម្រាប់ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២។ អាជ្ញាធរខេត្តព្រះសីហនុ រំពឹងថា នឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ច្រើនបន្ថែមទៀតទៅលេងខេត្តព្រះសីហនុ នៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ។

គួរឲ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ និងមហាសន្និបាតក្លឹបឆ្នេរ សមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។ តាមគម្រោងនៅព្រឹកថ្ងៃទី ១០ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកឆ្នាំ ២០២២ និងនៅពេលល្ងាចសម្ដេច នឹងអញ្ជើញបើកបុណ្យសមុទ្រលើកទី ៩ ជុំទី ៣។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៨ ខែធ្នូនេះថា អាជ្ញាធរនៅខេត្តព្រះសីហនុ បានត្រៀមរៀបចំរួចរាល់ហើយ សម្រាប់ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២ ដែលដឹកនាំរៀបចំដោយក្រសួងទេសចរណ៍។

លោកថា សម្រាប់អាជ្ញាធរខេត្តព្រះសីហនុ គឺបាននិងកំពុងរៀបចំកែលម្អសោភ័ណ្ឌភាព ក៏ដូចជាការរៀបចំលម្អភ្លើងពណ៌ សួនច្បារ រៀបចំអនាម័យបរិស្ថានតាមរមណីដ្ឋាននានា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រ ព្រមទាំងការរៀបចំផែនសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំកំពូល ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ខាងមុខ។

ក្នុងនោះ ក៏មានការរៀបព្រឹត្តិការណ៍មួយចំនួនទៀត ដឹកនាំរៀបចំដោយក្រសួងទេសចរណ៍ ដែលរួមមាន៖ ព្រឹត្តិការណ៍កីឡា, ការសម្ដែងសិល្បៈ និងការប្រគំតន្រ្ដី ជាដើម។ ក្នុងនោះ ក៏មានការរៀបចំស្តង់ពិព័រណ៍ផលិតផលក្នុងស្រុក និងខាងក្រៅស្រុកជាច្រើនផងដែរ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញក្ដីរំពឹងថា តាមរយៈពិធីបុណ្យសមុទ្រនេះ នឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ នឹងអញ្ជើញទស្សនាកម្សាន្ដនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងថែមទៀត។

លោកថា «ជាការរំពឹងទុក គឺយើងសង្ឃឹមថា នឹងមានភ្ញៀវ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ លោកនឹងអញ្ជើញមកចូលរួម ទាំងការចូលរួមក្នុងកម្មវិធីផង និងការចូលរួមមកកម្សាន្ដសម្រាកលំហែរ នៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅក្នុងក្រុងព្រះសីហនុរបស់យើងហ្នឹង មានការកើនឡើងច្រើន»។
ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវករលក់ម្ហូបអាហារនានា សូមកុំឆ្លៀតឱកាសដំឡើងថ្លៃ ដោយស្នើសុំលក់ និងផ្ដល់សេវាកម្ម ក្នុងតម្លៃមួយដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចទទួលយកបាន។

កាលពីយប់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីមន្ទីរ- អង្គភាពជំនាញ ចុះពិនិត្យមើលការរៀបចំដាក់តាំងភ្លើងលម្អនៅតាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ។
ថ្មីៗនេះលោក គួច ចំរើន ក៏បានធ្វើការណែនាំឲ្យក្រុមការងារ ដំឡើងក្លោងទ្វារបុណ្យសមុទ្រ ត្រូវធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញល្អស្អាត និងការដំឡើងស្តង់ពិព័រណ៍ចំនួនជាង ៣០០ស្តង់ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល