ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី៖ កុំតក់ក្រហល់ឃ្លានរកស៊ីពេក ត្រូវបន្ទុំខ្លួនឱ្យទុំសិន!
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកនៃសាលារៀន អន្តរទ្វីប អាមេរិក (AIS) បានណែនាំដល់យុវជនជំនាន់ក្រោយ កុំឱ្យប្រញាប់ចង់ក្លាយជាអ្នកមានពេក រហូតដល់ថ្នាក់ចេញរកស៊ីទាំងខ្លួនគ្មានបទពិសោធអ្វីសោះ អាចប្រឈមមុខនឹងភាពបរាជ័យ។

ការលើកឡើងរបស់អ្នកឧកញ៉ាបែបនេះ បន្ទាប់ពីនៅប្រទេសកម្ពុជាបច្ចុប្បន្ន សម្បូរទៅដោយយុវជនខ្មែរចេញរកស៊ីដោយមិនបានគិតគូរមុខក្រោយ ជាពិសេស មិនទាន់មានបទពិសោធក្នុងវិស័យរកស៊ីផងនោះ ដែលទាំងអស់នេះហើយជាហេតុធ្វើឱ្យពួកគេប្រឈមនឹងការខាតបង់ច្រើន នៅពេលដែលខ្លួនគ្មានបទពិសោធគ្រប់គ្រាន់ បែរជាប្រឡូកក្នុងមុខជំនួយទាំងវ័យក្មេង។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានជំរុញទឹកចិត្តឱ្យអ្នកមិនទាន់មានបទពិសោធ គួរយកពេលវេលារៀនសូត្រឱ្យបានច្រើន ដើម្បីមើលទៅបរិយាកាសជុំវិញខ្លួន និងបានត្រៀមខ្លួនរួចជាស្រេចនៅពេលដែលអ្នកចេញរកស៊ី ឬ ធ្វើជំនួញអ្វីមួយ ចៀសវាងការចាញ់បោកក្នុងរូបភាពផ្សេងៗ។

អ្នកឧញ៉ាបានបន្ថែមថា ចង់ជោគជ័យលើអ្វីមួយ គឺត្រូវការភាពជោគជ័យដោយសន្សឹមៗ មិនអាចបង្ខំបានឡើយ។ ដូច្នេះ ប្រសិនជានរណាម្នាក់ចង់ក្លាយជាអ្នកមាន ក៏មិនអាចលេងផ្លូវកាត់ ប្រញាប់រកស៊ីដែរ គឺត្រូវការពេលវេលាច្រើនណាស់សម្រាប់សិក្សាពីបញ្ហាផ្សេង និងត្រូវឱ្យខ្លួនឯងមានគំនិតចាស់ទុំ គិតគូរបានវែងឆ្ងាយជាមុនសិន។ ប៉ុន្តែ សព្វថ្ងៃនេះ លោកសង្កេតឃើញថា យុវជនម្នាក់ៗសម្រុករកស៊ីខ្លាំងដោយមិនបានគិតគូរពិចារណាអ្វីសោះ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានសំណូមពរដល់យុវជនគ្រប់រូបដែលមានបំណងចង់រកស៊ី គួររៀនឱ្យបានចប់ចុងចប់ដើម ហើយធ្វើការងារដើម្បីយកបទពិសោធជោកជាំក្នុងជីវិតដើម្បីឱ្យខ្លួនឯងមានភាពរឹងមាំជាមុនសិន។ ម៉្យាងវិញទៀត លោកមិនលើកទឹកចិត្តឱ្យយុវជនជ្រើសរើសដើរផ្លូវកាត់បែបនេះដើម្បីក្លាយជាអ្នកមានឡើយ។ ប្រសិនជាមានបទពិសោធគ្រប់គ្រាន់ ស្គាល់ពីស្ថានភាពការងារ និងក្នុងសង្គមបានគ្រប់គ្រាន់ហើយ គឺអាចចេញរកស៊ីបានហើយ ស្របពេលនោះ យុវជន ចេញរកស៊ីត្រឹមតែ ២ ទៅ ៣ឆ្នាំ ពិតជាជោគជ័យ និងក្លាយជាអ្នកមានតាមចិត្តប៉ង៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ