Connect with us

ព័ត៌មានជាតិ

ទាល់តែចុងសប្ដាហ៍នេះ ទើបក្រសួងអប់រំ ចាប់ផ្តើមកែសន្លឹកកិច្ចការប្រឡងទុតិយភូមិ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមកែសន្លឹកកិច្ចការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប នៅចុងសប្ដាហ៍នេះ ពោលគឺនៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីក្រសួងបានហឹបកិច្ចការប្រឡងរបស់បេក្ខជនមកពីបណ្តាខេត្ត យកមកដាក់នៅមណ្ឌលកំណែវិទ្យាល័យព្រះសីសុវត្តិរួចរាល់ ប្រជុំបែងចែកកិច្ចការ និងកាត់ក្បាលសន្លឹកកិច្ចការ ចុះលេខសំងាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅថ្ងៃទី៨ ខែធ្នូនេះថា យោងតាមកម្មវិធីការងារប្រឡងបាក់ឌុប បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ អប្បមាទទូទាំងប្រទេសត្រូវប្រគល់ដុំកិច្ចការបេក្ខជនប្រឡង ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្តិ ហើយបន្ទាប់មកប្រធានអនុប្រធានមណ្ឌលកំណែត្រូវប្រជុំនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រួចដឹកដុំកិច្ចការទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។

លោកបានបន្តថា នៅពេលរសៀល ប្រធានមណ្ឌលកំណែនីមួយៗ ប្រជុំណែនាំដល់សមាជិកបន្ទាប់មកពិនិត្យផ្ទៀងផ្ទាត់កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ទី៩ និងទី១០ ខែធ្នូ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ក៏មានប្រជុំប្រធានអនុប្រធានកំណែ និងធ្វើអត្រាកំណែតាមមុខវិជ្ជា និងពេលរសៀលប្រជុំគណៈកម្មការបែងចែកសន្លឹកកិច្ចការតាមមណ្ឌលកំណែនីមួយៗ និងថ្ងៃទី១១ធ្នូ ប្រធាន អនុប្រធានកំណែ ផ្សព្វផ្សាយអត្រាកំណែដល់សមាជិក និងចាប់ផ្ដើមកែនៅតាមមណ្ឌលកំណែចំនួន ១០នៅរាជធានីភ្នំពេញ។

លោក រស់ សុវាចា បានបន្តថា មណ្ឌលកំណែចំនួន១០ ក្នុងនោះទី១ មណ្ឌលវិទ្យាល័យព្រះសីសុវត្តិ ទី២ មណ្ឌលវិទ្យាល័យបាក់ទូក ទី៣ មណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក ទី៤ មណ្ឌលបឋមសិក្សាសន្ធរម៉ុក ទី៥ មណ្ឌលវិទ្យាល័យទួលទំពូង ទី៦ មណ្ឌលបឋមសិក្សាព្រះនរោត្តម ទី៧ មណ្ឌលវិទ្យាល័យបឹងត្របែក ទី៨ មណ្ឌលវិទ្យាល័យជាស៊ីម បឹងកេងកង ទី៩ មណ្ឌលវិទ្យាល័យព្រះយុគន្ធរ និងទី១០ មណ្ឌលវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ។

លោកបានបន្តថា ដំណើរការកំណែសន្លឹកកិច្ចការប្រឡងនេះនឹងធ្វើរហូតដល់ ថ្ងៃទី១៤ ខែធ្នូ និងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែធ្នូ ដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

គួរបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១១ វិនាទី មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ២ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១២ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

Sokha Hotels

ព័ត៌មានពេញនិយម