ព័ត៌មានជាតិ
អង្គការ WATERAID ទទួលថវិកា ២ម៉ឺនដុល្លារពីក្រុមហ៊ុន អេទីកា ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋខេត្តកណ្តាល
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ អង្គការ វ័តធឺអេត កម្ពុជា បានដាក់សម្ពោធគម្រោងកម្មវិធីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនចំនួន ២០០គ្រួសារនៅភូមិមួយនៃខេត្តកណ្ដាល។ គម្រោងនេះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង អេទីកា តាមរយៈការផ្ដល់កញ្ចប់ថវិការចំនួន ២ម៉ឺនដុល្លារអាមេិក ដើម្បីជួយប្រជាពលរដ្ឋឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-532-edited.png)
លោក Dato’ Johan អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានបង្ហាញនូវក្ដីមោទនភាពចំពោះការចាប់ដៃគូសហការជាមួយអង្គការ វ័តធឺអេត កម្ពុជា សម្រាប់គំនិតផ្តួចផ្តើមគម្រោងទឹកស្អាតនេះឡើង ដើម្បីបង្កើតការផ្លាស់ប្តូរទៅដល់សហគមន៍នៅប្រទេសកម្ពុជា។
លោកអគ្គនាយក លើកឡើងថា ភាពជាដៃគូរវាងក្រុមហ៊ុន អេទីកា និងអង្គការ វ័តធឺអេត កម្ពុជា ចំពោះការផ្គត់ផ្គងទឹកស្អាតដល់ប្រជាជននៅខេត្តកណ្តាលនេះ គឺបានបង្ហាញការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ឆ្ពោះទៅរកបុព្វហេតុមួយដែលអាចធ្វើឲ្យមានផលជះយ៉ាងវិជ្ជមានទៅដល់សហគមន៍។ លោកសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តនេះ ស្របទៅតាមគោលបំណងដែលឲ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរ តាមរយៈការពង្រឹងជីវភាពប្រជាជន និងការលើកស្ទួយសង្គម-សេដ្ឋកិច្ច របស់សហគមន៍ក្រីក្រនៅទូទាំងប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/IMG20221208101334-edited-scaled.jpg)
ជាមួយគ្នានេះ លោក ឆាត់ សុភាព នាយកអង្គការ វ័តធឺអេត ប្រចាំនៅកម្ពុជា បានថ្លែងថា ទឹក និងអនាម័យ អាចគិតថាជារឿងសាមញ្ញ ប៉ុន្តែវាពិតជាសំខាន់ណាស់សម្រាប់ការជួយសង្គ្រោះជីវិតមនុស្ស សត្វ និងរុក្ខជាតិ ដោយហេតុថា កង្វះអនាម័យអាចសម្លាប់ប្រជាជន និងអាចជាអន្ទាក់នៃភាពក្រីក្រ។ លោក បញ្ជាក់ថា ប្រសិនបើមិនមានលទ្ធភាពទទួលបានអនាម័យ និងទឹកស្អាតទេនោះ ប្រជាជនអាចប្រឈមនឹងហានិភ័យសុខភាព ជាពិសេសកុមារ និងជនដែលមានពិការភាព ហើយក៏ធ្វើឲ្យផលិតភាពសេដ្ឋកិច្ចប្រជាជនធ្លាក់ចុះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-533-edited.png)
តែយ៉ាងណាក្ដី លោក ឆាត់ សុភាព ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល ម្ចាស់ជំនួយ និងវិស័យឯកជនទាំងអស់បន្តជំរុញធ្វើការរួមគ្នា និងជួយបង្កើនការវិនិយោគនានា ដើម្បីដោះស្រាយបញ្ហានេះ។ ត្រង់ន័យនេះ លោកបានលើកឡើងដូច្នេះថា៖ «មិនមានការខាតបង់នោះទេចំពោះការវិនិយោគៅលើវិស័យទឹកស្អាត និងអនាម័យ ព្រោះវាជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺ ក៏ដូចជាបង្កើនសុខុមាលភាពសាធារណៈ និង ផលិតភាពរបស់ប្រជាជន រួមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសផងដែរ»។
គួរជម្រាបថា គម្រោងទឹកស្អាតដែលទទួលបានការចូលរួមសហការរវាងអង្គការ វ័តធឺអេត និងក្រុមហ៊ុន អេទីកា នឹងជួយពង្រឹងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុមប្រជាពលរដ្ឋដែលនៅក្នុងតំបន់ងាយរងគ្រោះ។ គម្រោងនេះនឹងត្រូវបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដោយប្រជាពលរដ្ឋទាំងអស់នឹងទទួលបានការតភ្ជាប់បណ្តាញទឹកស្អាត និងប្រើប្រាស់ទឹកស្អាតប្រកបដោយស្មារតីទទួលខុសត្រូវ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-534-edited.png)
ដោយ៖ ធឿន វ៉ាន់សុង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?