Connect with us

ព័ត៌មានជាតិ

ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ទាំងយប់​ មិនទាន់​ដឹង​មូលហេតុ

បានផុស

នៅ

​អគ្គិភ័យ​មួយ​ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​អស់​២​ខ្នង​ទាំង​យប់ ​បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​សម្ភារៈ​ ក្នុង​ផ្ទះ​ខ្ទេចខ្ទី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចេញ​រថយន្ត​៥​គ្រឿង​ មក​ជួយ​អន្តរាគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃព្រហស្បតិ៍​ទី​៧​ ខែ​មករា​ឆ្នាំ​២០២១ ​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​កែង​នឹង​ផ្លូវ​ទំនប់​ទួលគោក​ នៅ​ក្នុង​ភូមិ​បាក់​ទូក​ក្នុង​ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ។ ម្ចាស់ផ្ទះ​ឈ្មោះ ​ហេង​ ដា​នី​ ភេទ​ស្រី អាយុ​៥២ឆ្នាំ​ មុខរបរ​លក់​ភេសជ្ជៈ និងម្ជូរ​ ចំណែក​ផ្ទះ​មួយ​ទៀត​ជា​ផ្ទះ​ជួល​ម្ចាស់​បាន​គេចខ្លួនបាត់។ ផ្ទះ​ទាំងពីរ​ល្វែង​ មាន​ជញ្ជាំង​កុងផ្លាកកេ​ប្រក់​ស័ង្កសី​ទំហំ ៣ ម៉ែត្រ x៥ ម៉ែត្រ ។​

​ក្រោយពេល​ទទួល​បាន​ដំណឹង​ភ្លាម​ សមត្ថកិច្ច​បាន​បញ្ចេញ​រថ​យន្ត​ចំនួន ៥​គ្រឿង​ គឺ​រថយន្ត​របស់​សាលា​ខណ្ឌ​ឫស្សីកែវ ១​គ្រឿង​និង​រថយន្ត​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ដល់​កន្លែង​ទីតាំង​កើតហេតុ​ភ្លាមៗ​ ក៏បាន​រាយ​ទុយយោ​ទឹក​បាញ់​ពន្លត់​ទប់ស្កាត់ ទើប​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង៣ នៅថ្ងៃខែឆ្នាំដដែល ៕

អត្ថបទ៖ ឌី​រៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម