ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយចាប់ដៃគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅនិងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ បានជួបប្រជុំជាលើកដំបូងជាមួយគ្នាដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពនៅក្នុងដែនរដ្ឋបាលស្រុកនិងខណ្ឌ។
កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ , លោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងខណ្ឌ-ស្រុក , លោកអធិការនគរបាលទាំងពីរ , លោកមេបញ្ជាការកងរាជអាវុធហត្ថទាំងពីរ , លោកប្រធានការិយាល័យភូមិបាលខណ្ឌ-ស្រុក , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានព្រំប្រទល់ឃុំ-សង្កាត់ជាប់គ្នា , លោក-លោកស្រី ជាមេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លទ្ធផលនៃកិច្ចប្រជុំគឺ ១-រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាននិងបទពិសោធន៍គ្នាទៅវិញទៅមក និងពង្រឹងការអនុវត្តឲ្យឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព សំដៅធ្វើយ៉ាងណា ផ្តល់នូវភាពកក់ក្តៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងរក្សាបាននូវសន្តិសុខក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។
២-កំណត់ការជួបប្រជុំរវាងរដ្ឋបាលខណ្ឌច្បារអំពៅ និងរដ្ឋបាលស្រុកកៀនស្វាយ រៀងរាល់១ត្រីមាសម្តង និងអាចជួបប្រជុំតាមការចាំបាច់បន្ទាន់លើស្ថានភាពជាក់ស្តែងនៃសភាពការណ៍ក្នុងមូលដ្ឋាន។
៣-ប្រគល់ការងារជូនការិយាល័យភូមិបាលខណ្ឌច្បារអំពៅ និងការិយាល័យភូមិបាលស្រុកៀនស្វាយ សិក្សាលម្អិតព្រំប្រទល់រដ្ឋបាលរវាងខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយឲ្យបានច្បាស់លាស់ ដើម្បីលើកផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល៕
ដោយ ៖ នរា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង