Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញាតិ​ឱ្យ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​នឹង​ចប់​អាណត្តិ​បេសកកម្ម​ការទូត ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មិ​កា​មិ បាន​សំដែង​នូវ​ការអបអរសាទរ​គោរព​ជូន​សម្ដេច​តេ​ជោ ចំពោះ​ជោគជ័យ​នៃ​ការរៀបចំ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ និង​ការគ្រប់គ្រង​ការរីក​រាល​ដា​ជំងឺ​កូ​វីដ​-១៩ ហើយ​ក៏បាន​សំដែង​នូវ​ការគោរព​ភាពជា​អ្នកដឹកនាំ​របស់​សម្ដេច​តេ​ជោ ដោយ​ទី​១- ការដឹកនាំ​កម្ពុជា ឲ្យ​មាន​សុខសន្តិភាព ជាពិសេស មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំកន្លងមក​, ទី​២-​ការសម្រេចចិត្ត​លើ​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​, ទី​៣-​ក្នុងការ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​, ទី​៤- ការពង្រឹង និង​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឱ្យទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំក្រោយ​។

លោក មិ​កា​មិ បាន​បន្ថែម​ថា បេសកកម្ម​របស់​លោក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ដោយមាន​ការគាំទ្រ និង​ស្រឡាញ់​រាប់អាន​ពី​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន​របស់​កម្ពុជា ហើយ​ជប៉ុន នៅតែ​បន្ត​គាំទ្រ​កម្ពុជា ហើយ​ពេលនេះ ជប៉ុន កំពុង​ចូលរួម​បង្ហាត់​កីឡាករ​កម្ពុជា ត្រៀម​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​ខាងមុខ​ផងដែរ​។

ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក មិ​កា​មិ ដែល​បានធ្វើ​សកម្មភាព​យ៉ាង​ច្រើន​រួមគ្នា​រួមមាន ទី​១-​ការរួម​គ្នា​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​, ទី​២-​រៀបចំ​ឱ្យមាន​ការចូល​ចត​នាវា​ជប៉ុន ចំនួន ២​ដង នៅ​កម្ពុជា​, ទី​៣-​រៀបចំ​ឱ្យមាន​ជំនួប​រវាង​សម្ដេច​តេ​ជោ និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ចំនួន ១​ដង​ក្នុង​មួយឆ្នាំ​, ទី​៣-​រៀបចំ​ឱ្យមាន​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​ជប៉ុន​ផងដែរ​, ទី​៥-​ជំរុញ​វិនិយោគ​ជប៉ុន​មក​កម្ពុជា​, ទី​៦-​ការធ្វើ​ខួប​ក្រុមហ៊ុន​មី​នេ​បៀរ និង​ការជំរុញ​ដំណើរការ​គម្រោង​ជប៉ុន​ទាំងអស់​នៅ​កម្ពុជា ឱ្យ​ដំណើរការ​បានល្អ​ទោះ​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដោយ​ជំងឺ​កូ​វីដ​ក៏ដោយ​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាបជូន​លោក មិ​កា​មិ ផងដែរ​ថា ករណី​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី គឺជា​ករណី​គោលការណ៍​ច្បាប់ និង​គុណ​ស្រ័យ គឺ​ខុសគ្នា​។ ដោយឡែក​ករណី​មី​យ៉ាន់​ម៉ា សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា កម្ពុជា បាន​ប្រឹងប្រែង​អំពី​កម្លាំងកាយ​ចិត្ត ដើម្បី​ជួយ​ឲ្យ​មី​យ៉ាន់​ម៉ា វិល​ត្រឡប់មក​គន្លង​ប្រក្រតី​ភាព​វិញ ដែល​ពេលនេះ គឺ​ទុក​ជូន​ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រធាន​បន្តវេន ដោះស្រាយ​បន្ត ។

ជាទី​បញ្ចប់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ជូនពរ​ឲ្យ​ឯកឧត្តម​បានទទួល​ជោគជ័យ​បន្ថែមទៀត ក្នុង​បេសកកម្ម​របស់​លោក​នាពេល​អនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ត្រូវនឹងបុណ្យ៧ថ្ងៃ Ruthko ផង ផេកនៅតែចាក់ឡាយកម្មវិធីឃើញវត្តមាននៅរស់រវើក ធ្វើឲ្យអ្នកគាំទ្រមើលទាំងទឹកភ្នែក

សេចក្ដីជូនដំណឹង៧ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការពិគ្រោះថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងប្រេងរំអិល ជូនមន្ទីរពេទ្យព្រះអង្គឌួងឆ្នាំ២០២៥

សុខភាព៩ នាទីutes មុន

ក្រសួងសុខាភិបាលបង្ហាញថា ករណីជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ថយចុះ៤៦% បើធៀបនឹងឆ្នាំ២០២៣

សេដ្ឋកិច្ច៩ នាទីutes មុន

អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត ១០ ពាន់​លានដុល្លារ នៅឆ្នាំ ២០២៤

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យ៖ ម្ចាស់ឡានខ.មដែលបើកក្បួនឱ្យអ្នកលក់ឡេត្រូវអនុវត្តទណ្ឌកម្មវិន័យ

ចរាចរណ៍២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម