Connect with us

ព័ត៌មានជាតិ

​ម្ហូប​ប្រចាំ​ត្រកូលខេត្ត​តាកែវ​មួយ​ទៀត ល្បី​​មិន​ចាញ់​បង្កង​ទឹក​សាប រហូត​ខេត្ត​ចង់​សង់​រូប​សំណាក​ឲ្យ​ថែម​ទៀត

បានផុស

នៅ

ខេត្តតាកែវ ៖ ក្រៅពីបង្កងទឹកសាបដែលល្បីថាមានឱជារសឆ្ងាញ់ពិសារ សម្រាប់ខេត្តតាកែវវិញគឺនៅមានមុខម្ហូបពងទាកូនមួយទៀតដែលភ្ញៀវក្រៅស្រុកក៏ដូចជាភ្ញៀវនៅក្នុងស្រុកនិយមទទួលទាននិងសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។

លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវថ្លែងថា ពងទាកូនស្រែរនោង ជាផលិតផលកសិកម្មរបស់ខេត្តតាកែវ ដែលមានភាពល្បីល្បាញទូទាំងប្រទេស ថែមទាំងជាផលិផលសម្គាល់តំបន់ភូមិសាស្ត្រថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបញ្ជាក់ថា ពងទាកូនស្រែរនោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបច្ចុប្បន្នបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពងថែទាំតាមលក្ខណធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពងនិងបញ្ចេញលក់នៅលើទីផ្សារ។

បច្ចុប្បន្ននេះពងទាកូនស្រែរនោងត្រូវបានផ្គត់ផ្គងលើទីផ្សារទូទាំងប្រទេស ដោយបានចូលរួមបង្កើតការងារនិងចំណូលជាច្រើនព្រមទាំងលើកកម្ពស់កម្រិតជីវភាពកសិករនៅឃុំស្រែរនោងកាន់តែធូរធាឡើងជាលំដាប់។

ក្នុងកាសនោះដែរលោក អ៊ូច ភា ក៏បានបង្ហើបថា នៅទូទាំងខេត្តតាកែវមានមេទាចំនួន១ ៦១២ ៩៧០ក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារនិងមានកសិដ្ឋានចំនួន១៧២កន្លែង និងកន្លែងភ្ញាស់ពងទាចំនួន៧២កន្លែង។ ដោយឡែកសម្រាប់តម្លៃបោះដុំពងទាកូនវិញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នេះ អ្នកលក់បោះដុំម្នាក់នៅឃុំស្រែរនោងបានប្រាប់ថា គឺមានតម្លៃ ចាប់ពី៥០០រៀល ទៅ៦០០រៀលក្នុងមួយគ្រាប់៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៤ វិនាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម