Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យសុខាភិបាល ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយធំនៅរដូវត្រជាក់

បានផុស

នៅ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពល​រដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយធំនៅក្នុងរដូវត្រជាក់ដែលនឹងឈាមចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩ធ្នូនេះថា «រដូវត្រជាក់នឹងឈាមជិតមកដល់ហើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈដើម្បីទប់ទល់និងការពារសុខភាពឱ្យបានល្អ ចៀសវាងការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺផ្តាយធម្មតា និងជំងឺផ្តាយធំព្រោះថា ជាធម្មតាពេលចូលដល់រដូវត្រជាក់តែងតែកើតជំងឺផ្តាសាយដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ និងជំងឺផ្តាសាយធំដែលបណ្តាលមកពីមេរោគឬបាក់តេរីដែលធ្វើឱ្យអ្នកជំងឺគ្រុនក្តៅ»។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ពាក់ព័ន្ធនឹងរោគសញ្ញាជំងឺផ្តាសាយធំរួមមាន គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ហើយចំពោះការព្យាបាលគឺប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេសវីតាមីនសេ និងហាមការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ លោកវេជ្ជាបណ្ឌិតបានបន្ថែមថា បើការព្យាបាល៣ថ្ងៃមិនធូរស្រាលឫវិវត្តន៍ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយធំ ។

ក្នុងការការពារជំងឺផ្តាសាយក្នុងរដូវត្រជាក់នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំឱ្យប្រជាពលរដ្ឋត្រូវស្លៀកពាក់ខោអាវ​ឱ្យបានក្រាស់ៗ រុំកន្លែងពាក់មួកពាក់ស្រោមដៃជើងចំពោះកុមារតូចៗ និងមនុស្សដែលមានវ័យចំណាស់ដើម្បីឱ្យមានកម្តៅព្រោះថា កុមារនិងមនុស្សវ័យចំណាស់នៅពេលរដូវត្រជាក់ថាមពលក្នុងខ្លួនរបស់ពួកគេមានតិចបងហ្កលក្ខណៈងាយស្រួលងាយនឹងកើតជំងឺផ្តាសាយ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ម្យ៉ាងទៀតនៅរដូចត្រជាក់មនុស្សភាគច្រើនមិនសូវស្រេកទឹកទេ។ ដូចនេះបើទោះបីជាមិន​ស្រេកទឹកក៏ត្រូវបរិភោគទឹកឱ្យបានច្រើនមិនត្រូវរង់ចាំដល់ស្រេកទេដើម្បីរក្សាកម្តៅក្នុងខ្លួនឱ្យបានយូរពិសេសកុមារត្រូវឧស្សាហ៍បញ្ចុកទឹកឱ្យបានច្រើន។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងករណីមានជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា
ឬកន្លែងធ្វើការប្រញាប់រាយការណ៏និងទាក់ទងលេខ១១៥ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ទ។

បើតាមលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថាអាកាសធាតុផ្ដើមចុះត្រជាក់ចាប់ពីថ្ងៃទី១៣ ខែធ្នូនេះ ពិសេសនៅតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ខណៈបាតុភាពឥទ្ធិពលទឹកភ្លៀងបានថមថយខ្សោយទៅនារយៈពេលពីរបីថ្ងៃខាងមុខនេះ។ លោក ចាន់ យុត្ថា សន្និដ្ឋានថា នៅឆ្នាំនេះអាកាសធាតុចុះ​ត្រជាក់ជាងឆ្នាំមុន ប៉ុន្តែរង់ចាំមើលភាពជាក់ស្ដែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម