ព័ត៌មានជាតិ
សម្ដេចតេជោ ផ្ញើសាររំលែកទុក្ខជាមួយរដ្ឋាភិបាលវៀតណាម
សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ លិខិតថ្លែងអំណរគុណ នាយករដ្ឋមន្ត្រី វៀតណាម ដែលបានផ្ញើសារចូលរួមសំដែងការព្រួយបារម្ភចំពោះកម្ពុជាដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ។
ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានចូលរួមសោកសង្រេងចំពោះការបាត់ បង់ជីវិតនិងបាត់ខ្លួនរបស់ប្រជាជនវៀតណាម ក្នុងគ្រោះធម្មជាតិថ្មីៗនេះ ផងដែរ។
ក្នុងសារលិខិតរបស់សម្ដេចតេជោ ផ្ញើទៅលោក ង្វៀង សួនហ្វុក កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ មានខ្លឹមសារទាំងស្រុងថា «ខ្ញុំមានសេចក្ដីសោកសង្រេងយ៉ាងខ្លាំងដែលបានទទួលព័ត៌មានអំពីការបាត់បង់ជីវិតនិងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំនិងទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅភាគកណ្ដាលនិងតំបន់ខ្ពង់រាបកណ្ដាល ជាពិសេសនៅខេត្តធឿធានហ្វេ និងខេត្តក្វាងជិ នៃប្រទេសវៀតណាម ដោយសារទឹកជំនន់និងការបាក់ដីដែលបង្កមកពីព្យុះលីនហ្វា និងណាងកា នាពេលថ្មីៗនេះ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «ក្នុងគ្រាដ៏លំបាកនិងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូន ចំពោះឯកឧត្តម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារនៃសពនិងជនរងគ្រោះនៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់នេះ»។
សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញ ការជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី ង្វៀង សួនហ្វុក ប្រទេសវៀតណាម នឹងបានប្រសើរឡើងវិញ ពីការខូចខាតដែលបង្កមកពីគ្រោះធម្ម ជាតិនៅក្នុងពេលឆាប់ៗខាងមុខនេះ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ង្វៀង សួនហ្វុក នាយករដ្ឋមន្ត្រី វៀតណាម ផ្ញើសារលិខិតសួរសុខទុក្ខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តែងការព្រួយបារម្ភចំពោះគ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកមានក្តីជឿជាក់មុតមាំថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជា នឹងជម្នះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញ នាពេលឆាប់ៗដ៏ខ្លីខាងមុខ៕
អត្ថបទ ៖ ដោយៈណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ