Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ជំរុញឲ្យស្ត្រីបន្តចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានជំរុញឲ្យស្ត្រីបន្តការចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ដែលប្រកាន់យកទស្សនៈ និងឥរិយាបថជាវិជ្ជមាន តាមរយៈការទទួលស្គាល់ពីតួនាទីរបស់ស្រ្តី ដែលជាចលករដ៏សំខាន់ រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន ជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ កាលពីរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។

លោកជំទាវ មានប្រសាសន៍ថា សន្និបាតនេះពិតជាមានសារៈសំខាន់ ដែលជាការជួបជុំរវាងអ្នករៀបចំយុទ្ធសាស្រ្ត អ្នកអនុវត្ត និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលសម្រេចបាន រួមទាំងចំណុច ខ្វះខាត បញ្ហាប្រឈម ចំណុចខ្លាំង និងកាលានុវត្តភាពនានា នៅក្នុងការអនុវត្តការងាររបស់ក្រសួង និងមន្ទីរកិច្ចការនារី ក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្រ្ត នារីរតនៈទី ៥ ក្នុងរយៈពេលមួយឆ្នាំកន្លងមក នាឆ្នាំ ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៣ ជាពិសេសរួមចំណែកធ្វើឲ្យកាន់ប្រសើរឡើងនូវសិទ្ធិ ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ។

លោកជំទាវ ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រោមការដឹក​នាំរបស់លោកស្រីរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកក្នុងការដឹកនាំ ការសម្របសម្រួល និងការអនុវត្ត រៀបចំព្រឹត្តិការណ៍ដោយសម្រេច បានសមិទ្ធផលពាក់ព័ន្ធនឹងស្រ្តីសម្រាប់ថ្នាក់តំបន់ នៅពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន។ ក្នុងនោះរួមមាន៖ ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ការរៀបចំសេចក្តីថ្លែងការណ៍ ស្តីពី ការបំផុសសហគ្រិនភាពស្ត្រីក្នុងអាស៊ាន និងផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលទទួលបានការអនុម័ត ដោយប្រមុខដឹកនាំអាស៊ាន  នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២កន្លងមកនេះ។

លោកជំទាវ ម៉ែន សំអន បានបន្តទៀតថា ដើម្បីឈានទៅសម្រេចបាននូវកិច្ចការប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ការប្រកាន់យកទស្សនៈនិងឥរិយាបថជាវិជ្ជមាន តាមរយៈការទទួលស្គាល់ពីតួនាទីរបស់ស្រ្តី ដែលជាចលករដ៏សំខាន់រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមភាពយេនឌ័រ ដើម្បីបង្កឱកាសឲ្យស្រ្តី និងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ព្រមទាំងទទួលភាគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់តទៅមុខទៀត។

ជាពិសេស សូមក្រសួងកិច្ចការនារី បន្តការពង្រឹង និងពង្រីកកិច្ចសហការដ៏ល្អប្រពៃជាបន្តទៀតជាមួយដៃគូអភិវឌ្ឍនានា ក្នុងការអនុវត្តសកម្មភាពរបស់ក្រសួង តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍ​របស់រាជរដ្ឋាភិបាល ដោយស្មារតី យកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតសមិទ្ធផលថ្មីៗថែមទៀត ជា ពិសេស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងភាពចម្រើនរុងរឿងរបស់ស្រ្តី​ ក្មេងស្រី និងគ្រួសារខ្មែរផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម