ព័ត៌មានជាតិ
ស្ថានភាពការកក់បន្ទប់ស្នាក់នៅក្នុងក្រុងព្រះសីហនុ ក្នុងពិធីបុណ្យសមុទ្រ
មន្រ្តីក្រសួងទេសចរណ៍បានប្រាប់ថា ទោះបីការកក់បន្ទប់ស្នាក់នៅមានចំនួនយ៉ាងច្រើនសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រ ក៏មិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ ព្រោះក្នុងក្រុងព្រះសីហនុមានសណ្ឋាគារសរុបប្រមាណ ៨០ ដែលក្នុងនោះមានបន្ទប់ស្នាក់នៅសរុប ៩០០០បន្ទប់ ដែលអាចធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរមិនឱ្យខ្វះឡើយ។
បើតាមការអះអាងរបស់លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅនិងម្ហូបអាហារក្រសួងទេសចរណ៍ គិតមកដល់ពេលនេះសេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើនតាមសណ្ឋាគារធំៗ បឹងកាឡូ ការកក់តង់ស្នាក់នៅ រួមទាំងកន្លែងផ្សេងៗ។
លោក គឹម សេរីរដ្ឋ បានឲ្យដឹងថា នៅមិនទាន់ឈានដល់ការខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ ១០០%។
លោកបន្តថា ការស្នាក់នៅរបស់ភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យសមុទ្រដែលប្រព្រឹត្តទៅចំនួន ៦ថ្ងៃ ពីថ្ងៃទី៩-១៤ ខែឆ្នូ ឆ្នាំ២០២២នេះ គឺមិនអាចខ្វះបានឡើយ ម្យ៉ាងភ្ញៀវអាចមានជម្រើសក្នុងការស្នាក់នៅផ្សេងៗទៀតដូចជា ការបោះតង់ និងកន្លែងស្នាក់នៅមួយចំនួនទៀត។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងដែរថា ទោះបន្ទប់នៅជាប់ផ្លូវធំៗស្ទើរតែពេញអស់ ដោយគេទុក ៤-៥បន្ទប់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបាន»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា