ព័ត៌មានជាតិ
លោក ចែម វីឌ្យ៉ា មន្ត្រីការទូតចាស់វស្សា មានសមត្ថភាពខ្ពស់ចេះ ៥ ភាសា
លោក ចែម វីឌ្យ៉ា ជាមន្ត្រីជាន់ខ្ពស់ដែលកំពុងកាន់មុខតំណែងជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។ មុនមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស លោក ចែម វីឌ្យ៉ា ជាមន្ត្រីការទូតចាស់វស្សាមួយរូបពោរពេញដោយសមត្ថភាព ចំណេះដឹង និងបទពិសោធលើកិច្ចការទំនាក់ទំនងអន្តរជាតិ ដែលធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជាច្រើន។
តើអ្នកការទូតកម្ពុជារូបនេះមានប្រវត្តិយ៉ាងណា? លោកមានសមត្ថភាព និងចំណេះដឹងកម្រិតណាដែរ?
ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ លោក ចែម វីឌ្យ៉ា បានបម្រើការងារនៅការិយាល័យបកប្រែនៃរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា និងក្រោយមកលោកបានចាកចេញពីប្រទេសកំណើត ដើម្បីទៅបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។ ជាលទ្ធផលនៃការសិក្សា លោក ចែម វីឌ្យ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Post dam-Babelsberg នៃប្រទេសអាល្លឺម៉ង់ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ១៩៨៦ និងនៅឆ្នាំ១៩៨៩។ អ្វីដែលគួរឲ្យសរសើរនោះ គឺក្រៅពីភាសាកំណើត លោក ចែម វីឌ្យ៉ា អាចប្រើប្រាស់ភាសាអន្តរជាតិរហូតទៅដល់ ៥ ភាសា ជាអាទិ៍ អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងភាសាអេស្ប៉ាញ។
ក្រោយបញ្ចប់ការសិក្សានៅអាល្លឺម៉ង់ប្រកបដោយភាពជោគជ័យ លោក ចែម វីឌ្យ៉ា បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដោយមកដល់កម្ពុជាភ្លាម លោកបានទទួលតួនាទីជាលេខាផ្ទាល់អមប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១។ នៅឆ្នាំ១៩៩១ លោកក្លាយជាសមាជិកផ្លូវការនៃលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។
នៅអំឡុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកលដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គឺសភាធម្មនុញ្ញកម្ពុជាក៏ត្រូវបានបង្កើតឡើង ហើយពេលនោះដែរលោកទទួលបានតួនាទីជាអគ្គលេខាធិការរងនៃសភាធម្មនុញ្ញកម្ពុជា។ លុះនៅខែតុលា ឆ្នាំ១៩៩៣ លោកបានផ្លាស់មកកាន់តួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស។
បន្ទាប់ពីកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (អាស៊ាន) នៅឆ្នាំ១៩៩៩ ហើយនៅឆ្នាំ២០០២ កម្ពុជា ក៏ទទួលតំណែងជាប្រធានអាស៊ាន ខណៈពេលនោះ លោក ចែម វីឌ្យ៉ា បានទទួលតួនាទីជាឧត្តមមន្រ្តីអាស៊ានកម្ពុជា។ដោយផ្អែកលើសមត្ថភាព និងបទពិសោធការងារកន្លងមក នៅឆ្នាំ២០០៤ លោក ចែម វីឌ្យ៉ា ត្រូវបានចាត់តាំងឲ្យទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស ក្នុងតួនាទីជាតំណាងអចិន្រ្តៃយ៍នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា។
រហូតដល់ឆ្នាំ២០០៧ ក្រោយចប់អាណត្តិការទូតនៅប្រទេសកាណាដា និងអង្គការសហប្រជាជាតិ លោកក៏បានបន្តទៅបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ និងនៅស្លូវេនី ឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី ម៉ាល់តា និងស៊ីប។ ឆ្នាំ២០១៣ លោក បានវិលចូលមាតុប្រទេសវិញ ហើយកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកអាស៊ាន។
នៅឆ្នាំ២០១៦ លោក ចែម វីឌ្យ៉ា ក៏បានធ្វើជាឯកអគ្គរាជទូតកម្ពុជាម្ដងទៀតប្រចាំនៅសាធារណរដ្ឋបារាំង និងនៅអង់ឌ័រ ស៊ីប ក្រិក អ៊ីតាលី ម៉ាល់តា ព័រទុយហ្កាល់ ស៊ែប៊ី និងអេស្ប៉ាញ គឺមុនពេលដែលលោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអឺរ៉ុប អាមេរិក និងអាហ្វ្រិក នៅដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ