Connect with us

ព័ត៌មានជាតិ

ជាង ៣០ ឆ្នាំនេះ កូរ៉េខាងត្បូង ផ្ដល់ជំនួយជាង ៣៣០ លានដុល្លារ ជួយអភិវឌ្ឍន៍កម្ពុជា

បានផុស

នៅ

នៅ​ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ​នេះ សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA) បាន​ផ្តល់​ជំនួយ​ដែល​មាន​ទឹកប្រាក់​ជាង ៣៣០ លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និបាត​សមាគម​គិលានុបដ្ឋាក​កម្ពុជា​ឆ្នាំ ២០២២ “កាលពី​ថ្ងៃ​ទី ០៩ ធ្នូ នៅ​សណ្ឋាគារ​ភ្នំពេញ លោក នោ ហ្យន់​ជូន (Rho Hyunjun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០២២ នេះ កយ​កា​-KOICA បាន​និង​កំពុង​ផ្ដល់​គម្រោង និង​កម្មវិធី​ជាច្រើន​ក្នុង​វិស័យ​គ្រប់គ្រង​ធនធាន​ទឹក និង​សុខភាព​សាធារណៈ ការអប់រំ កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ និង​ការ​ដឹកជញ្ជូន ដែល​មាន​តម្លៃ​ប្រហែល ៣៣៦.៧ លាន​ដុល្លារ​អាមេរិក។

លោក​បាន​បន្ត​ថា ក្នុង​ចំណោម​គម្រោង និង​កម្មវិធី​ទាំងនោះ វិស័យ​អាទិភាព​របស់ ក​យ​កា​-KOICA គឺ​វិស័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ពីព្រោះ​ការ​កែលម្អ​សុខភាព​ប្រជាជន​មាន​អាទិភាព​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ថា លើស​ពី​នេះ​ទៀត ក្នុង​ឆ្នាំ ២០២២ នេះ ក​យ​កា​- KOICA មាន​គម្រោង​សាងសង់​អគារ​មួយទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ ក​យ​កា​-KOICA បាន​ពិចារណា​ថា នឹង​សាងសង់​អគារ​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ចាប់ពី​ឆ្នាំ ២០២៤ តទៅ។

គួរ​រំលឹក​ថា ដើម្បី​ជា​ផ្នែក​មួយ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ក​យ​កា​-KOICA ក្នុង​ការ​លើកកម្ពស់​គុណ​ភាព និង​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​សាធារណៈ ក​យ​កា​-KOICA បាន​សាងសង់​នូវ​អគារ​ចំនួន ៣ នៃ​មន្ទីរពេទ្យ​ជាតិ​ចំនួន​ពីរ គឺ ១)-​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង ២)-​អគារ​ភ្នែក និង អគារ​ត្រចៀក​ច្រមុះ​បំពង់​ក នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង និង​អគារ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចំនួន ៣ រួមមាន ១)-​មន្ទីរពេទ្យ​មាតា និង​ទារក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ២)-​មន្ទីរពេទ្យ​បង្អែក​បាធាយ និង ៣)-​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​កូរ៉េ កំពង់ឆ្នាំង និង​ក៏បាន​សាងសង់​មណ្ឌល​សុខភាព​មាតា និង​ទារក​ចំនួន ៥ នៅ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី។

ក្នុង​ឱកាស​នោះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ចំពោះ ក​យ​កា​-KOICA រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ជួយឧបត្ថម្ភ​ផ្នែក​បច្ចេកទេស សម្ភារៈ និង​ហិរញ្ញវត្ថុ សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម