ព័ត៌មានជាតិ
មន្ត្រីជំនាញ៖ ឆ្នាំ២០២៣ ស្ថានភាពជំងឺគ្រុនឈាមអាចនឹងបន្តកើនឡើងដល់ជាង២ម៉ឺនករណី
មន្ត្រីជំនាញនៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានអះអាងថា នៅឆ្នាំ២០២៣ខាងមុខនេះស្ថានភាពជំងឺគ្រុនឈាមអាចនឹងកើនឡើងដល់ជាង២ម៉ឺនករណីខ្ពស់ជាងឆ្នាំ២០២២ទៅទៀតដោយសារវាកៀកដល់វន្តនៃការផ្ទុះជំងឺគ្រុនឈាមបន្ទាប់ពីកម្ពុជាបានផ្ទុះទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩ កន្លងទៅ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅ
ព្រឹកថ្ងៃទី១០ធ្នូនេះថា «ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំ២០២៣យោងតាមវន្តនៃផ្ទុះជំងឺគ្រុនឈាមមានរយៈពេលដែល៥ទៅ៦ឆ្នាំផ្ទុះម្តងនោះដោយសារផ្ទុះចុងក្រោយនៅឆ្នាំ២០១៩អីចឹងឆ្នាំ២០២៣នេះចូលដល់ឆ្នាំទី៤កៀកដល់នៃការផ្ទុះហើយអីចឹងជំងឺគ្រុនឈាមនឹងចាប់ផ្តើមកើនឡើងច្រើនជាងឆ្នាំ២០២២ទៅទៀតអាចមាន២ឬជាង២ម៉ឺនករណីនិងស្លាប់កើនលើសឆ្នាំនេះទៀត»។
នៅក្នុងរយៈពេល១១ខែឆ្នាំ២០២២នេះមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង១១០០០ករណីនិងស្លាប់១៨ករណីកើនឡើងជាង៥ដងបើធៀបទៅនឹងរយៈពេលពេញមួយឆ្នាំ២០២១កន្លងទៅដែលមានប្រមាណ២០០០ករណីនិងមានអ្នកស្លាប់ចំនួន៨ករណីប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ខេត្តដែលប្រឈមនឹងជំងឺគ្រុនឈាមខ្ពស់រួមមានខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ រាជធានីភ្នំពេញ ព្រៃវែង សៀមរាប តាកែវ ពោធិ៍សាត់ និងត្បូងឃ្មុំ។ លោកវេជ្ជបណ្ឌិត បានសំណូមដល់ប្រជាពលរដ្ឋ ត្រូវបន្តការរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថាវត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹកហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនិងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀត ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «ប្រសិនបើមានអាការៈក្តៅខ្លួនសូមកុំព្យាបាលដោយខ្លួនឯងឬយកទៅព្យាបាលកន្លែង
ព្យាបាលតូចៗតាមភូមិដោយសារគាត់មិនមានឧបករណ៍សម្ភារជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលានោះទេដោយសារជំងឺគ្រុនឈាមជាជំងឺមួយកាចសាហាវនិងអាចធ្វើឱ្យកូនលោកអ្នកស្លាប់បានយ៉ាងកឿនក្នុងរយៈបេល៣ទៅ៤ថ្ងៃក្រោយពីឆ្លងជំងឺហ្នឹងចេញរោគសញ្ញាប្រសិនបើយើងមិនព្យាបាលបានទាន់ពេលវេលាទេមានកាយឺតយ៉ាវគឺអាចឱ្យស្លាប់បាន»។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ដូចករណីស្លាប់១៨នាក់ក្នុងរយៈពេល១១ខែនេះគឺដោយសារមានការយឺតយ៉ាវគាត់បានយកទៅព្យាបាលពេទ្យផ្សេងៗដែលមិនមានឧបករណ៍មិនមានចំណេះជំនាញច្បាស់លាស់ដែលទម្រាំគាត់សម្រេចចិត្តមកមន្ទីរពេទ្យរដ្ឋគឺយឺតពេលទៅហើយបើទោះបីជាគ្រូពេទ្យពូកែយ៉ាងណាក៏មិនអាចជួយសង្គ្រោះបានដែរ។ លោកវេជ្ជបណ្ឌិតបានណែនាំថាជំងឺគ្រុនឈាមមានអាការៈនិងរោគសញ្ញាដូចជាក្តៅខ្លួនចាប់ពី ៣៩ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀតដូចជាមុខក្រហមឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួតឈឺពោះឈឺសាច់ដុំឈឺសន្លាក់ដៃជើងស្នាមអុចៗក្រហមលើស្បែកឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើមហើយប្រសិនបើឃើញមានករណីនេះត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះជាបន្ទាន់ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ