ព័ត៌មានជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពាណិជ្ជករពង្រឹងគុណភាពផលិតខ្មែរទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងបុណ្យសមុទ្រ
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះទៅពិនិត្យស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្ដល់មតិណែនាំដល់ពាណិជ្ជករ និងអាជីវករដែលបានចូលរួមតាំងពិព័រណ៍ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទាំងអស់ ឱ្យរៀបចំទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើមហាជនដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ទទួលទានប្រកបដោយសុខសុវត្តិភាព និងអនាម័យ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឱ្យពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពម្ហូបអាហារឱ្យបានល្អ បូករួមទាំងការពង្រឹងសោភ័ណ និងការវិចខ្ចប់ផលិតផលឱ្យបានត្រឹមត្រូវ និងការផ្តល់សេវាល្អ ដើម្បីរួមចំណែកអភិវឌ្ឈន៍ផលិតផលម្ហូបអាហារខ្មែរ ឱ្យមានការចាប់អារម្មណ៏កាន់តែខ្លាំងក្លាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលជាកម្លាំងចលករ រួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៍មកកម្ពុជា កាន់តែច្រើនទ្បើងបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី និងមន្រ្តីជំនាញ ក៏បានយកសំណាកជាគំរូផលិតផលម្ហូបអាហារមួយចំនួនក្នុងពិធីតាំងពិព័រណ៍នេះ យកទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រថយន្តចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីស្វែងរកសារធាតុហាមឃាត់ក្នុងចំណីអាហារ ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ