ព័ត៌មានជាតិ
លោក ស សុខា ផ្តល់អាហារូបករណ៍១០០ភាគរយ ៣០កន្លែងដល់សិស្សមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងព្រៃវែង

សិស្សដែលទើបប្រឡងចប់សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ(ថ្នាក់ទី១២) កាលពីពេលថ្មីកន្លងទៅនេះនៅទូទាំងប្រទេសជាពិសេសសិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានបំណងសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ពេលនេះ លោក ស សុខា បានផ្ដល់អាហារូបករណ៍ចំនួន ៣០កន្លែង អាហារូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នេះ។

ទន្ទឹមនេះ សិស្សត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោមដើម្បីទទួលបានអាហារូបករណ៍៖
១. លក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំ៖
- ផ្តល់ជូនសិស្ស-និស្សិតទូទាំងប្រទេស សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ(ទទួលបានអាទិភាព)
- សិស្ស-និស្សិតធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត(ទទួលបានអាទិភាព) (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថាបានចូលរួមសកម្មភាពការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ)
- សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន (មានគំរូ)
- សិស្ស-និស្សិតត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។
២. លក្ខខណ្ឌជ្រើសរើសកម្រិតសិក្សា៖
ថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
៣. មុខជំនាញខាងសាលានឹងផ្តល់ជូន៖
- ផ្នែកបច្ចេកវិទ្យា
- វិស្វកម្មអគ្គិសនី
- វិស្វកម្មសំណង់ ស៊ីវិល
- វិស្វកម្មអេឡិចត្រូនិក
- បច្ចេកវិទ្យាព័ត៌មាន
- គណនេយ្យ-ហិរញ្ញវត្ថុ
- គ្រប់គ្រង
- ម៉ាឃីតធីង
៤. ការដាក់ពាក្យស្នើសុំ៖
- សិស្ស-និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍បានតាមរយ ដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍ ស សុខា
- តាមរយៈ Facebook Page អាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារ តម្រូវ Scan ឬថត(ឲ្យបានច្បាស់) ផ្ញើចូល Page
- តាមរយៈ Telegram របស់ក្រុមការងារអាហារូបករណ៍ ស សុខា
គួររំលឹកដែរថា ការដាក់ពាក្យស្នើសុំពាក្យស្នើសុំអាហារូបករណ៍គិតចាប់ផ្តើមទទួលពាក្យតាំងពីថ្ងៃផ្សព្វផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា