ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តកែប បង្កើតយុទ្ធនាការសូន្យប្លាស្ទិកលើកកម្ពស់សោភ័ណភាពក្រុងកែប
(ខេត្តកែប)៖ មន្ទីរបរិស្ថានធ្វើយុទ្ធនាការសូន្យប្លាស្ទិក នៅតំបន់ឧទ្យានជាតិកែប អស់រយៈពេលជាងមួយខែមកហើយ នៅក្នុងគោលបំណងដើម្បីថែរក្សាអនាម័យ បរិស្ថាន សោភ័ណភាពឧទ្យានជាតិកែបនេះ។

គិតត្រឹមថ្ងៃទី៨ ខែធ្នូ រហូតមកដល់ព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២២នេះ លោក អ៊ិន សៅ ប្រធានស្តីទី នៃមន្ទីរបរិស្ថានខេត្តកែប បានប្រាប់ឲ្យដឹងថា ដើម្បីភាពជោគជ័យនៃយុទ្ធនាការនេះ មន្ទីរបានធ្វើការណែនាំ ក៏ដូចជាតម្រូវឲ្យម្ចាស់អាជីវកម្ម ដែលមានហាងកាហ្វេនៅតាមផ្លូវ ឈប់ប្រើ ឬកាត់បន្ថយនូវការប្រើផលិតផលប្លាស្ទិក។
កញ្ញ៉ា ឡាំង អាលិកា ដែលជាម្ចាស់ហាងកាហ្វេលើភ្នំ បានបង្ហាញការចូលរួមជាមួយនិងយុទ្ធនាការរបស់មន្ទីរបរិស្ថានដែលក្នុងនោះ កញ្ញា បានកាត់បន្ថយនូវការសម្ភារៈមួយចំនួនដូចជា ឈប់ប្រើបំពង់បឺតប្លាស្ទិក និងកែវប្លាស្ទិក ដោយជំនួសមកវិញនូវបំពង់បឺតធ្វើអំពីក្រកាស និងកែវក្រដាស ឬកែវថ្មជាដើមតែម្តង។

នៅតំបន់ឧទ្យានជាតិខេត្តកែបនេះគេបានចាត់ទុកជាសរសៃបេះដូងនៃខេត្តកែបនេះ ដោយសារលក្ខណៈសម្បត្តិល្អពីធម្មជាតិ ហើយមានខ្យល់អាកាសត្រជាក់គួរឱ្យចាប់អារម្មណ៍ មានកន្លែងមើលថ្ងៃរះ និងថ្ងៃលិចទៅសមុទ្រ ក៏ដូចជាពណ៌បៃតងស្រស់ស្អាតពេញមួយឆ្នាំ។
អាជ្ញាធរខេត្តកែប បាននិងកំពុងអភិវឌ្ឍខេត្តជាប់មាត់សមុទ្រមួយ តាមរយៈគម្រោងថ្មីៗ ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង បន្ទាប់ពីធ្វើការសាងសង់ផ្លូវបេតុងឡើងជុំវិញក្នុងឧទ្យានជាតិកាលពីឆ្នាំមុន ថ្មីៗនេះអាជ្ញាធរ សាងសង់ប៉មឧទ្យានរួចរាល់ ដែលមើលទៅមានទេសភាពស្រស់ស្អាតផងដែរ៕ សឹង រ៉ាត់



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា