Connect with us

ព័ត៌មានជាតិ

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​ឈាន​ទៅ​ចុះ​កិច្ចសន្យា​ដើមឆ្នាំ​ក្រោយ

បានផុស

នៅ

សេចក្តី​ព្រាង​នៃ​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (Public-Private Partnership Contract) នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត ត្រូវបាន​ពិនិត្យ​ពិភាក្សា​បញ្ចប់​រួចរាល់ និង​ឈាន​ទៅ​រក​ការ​ចុះកិច្ចសន្យា​នា​ដើម​ឆ្នាំ​ក្រោយ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​ក្រសួង​ការ​សាធារណការ និង​ដឹកជញ្ជូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​ពិភាក្សា​បញ្ចប់ លើ​សេចក្តីព្រាង​នៃ​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (Public-Private Partnership Contract) នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត ដោយមាន​ការចូលរួម​ពី លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) តំណាង​ស្ថាប័ន អង្គភាព និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២។

អង្គប្រជុំ​បាន​ធ្វើ​ការ​ពិភាក្សា ផ្លាស់​ប្តូ​រមតិ​យ៉ា់ង​ផុលផុស នៅលើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន សំដៅ​ធ្វើយ៉ាងណា​ឱ្យ​សេចក្តី​ព្រាង​នៃ​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នេះ មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ អាច​ទទួលយកបាន និង​អាចអនុវត្ត​ទៅបាន​ដោយ​រលូន​នៅពេល​អនាគត ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​។ ជា​លទ្ធផល បន្ទាប់ពី​បាន​ពិនិត្យ​ពិភាក្សា​បញ្ចប់​រួចរាល់ ភាគី​ពាក់ព័ន្ធ​ទាំងអស់​បានសម្រេច​ឯកភាព ផ្តល់​ការ​យល់ស្រប​ទៅលើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​នៃ​កិច្ចសន្យា​ខាងលើ ហើយ​នឹង​ត្រៀម​រៀបចំ​ឱ្យបាន​រួចរាល់ ដើម្បី​ឈានទៅរក​ការចុះហត្ថលេខា ក្រោម​អធិបតីភាព​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន នា​ដើម​ឆ្នាំ​២០២៣​ខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម