ព័ត៌មានជាតិ
ទំនប់បង្អៀរទឹកព្រែកកំចាយ តម្លៃជាង ២ លានដុល្លារ បើកការដ្ឋានសាងសង់
គម្រោងសាងសង់ទំនប់បង្ហៀរទឹកព្រែកកំចាយ ស្ថិតស្រុកទឹកឈូ ខេត្តកំពតដែលមានតម្លៃប្រមាណជាង ២លានដុល្លារអាមេរិកបានចាប់ផ្តើមបើកដំណើរការសាងសង់កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅចុងខែមិថុនាឆ្នាំ២០២៣ខាងមុខ។

បើតាមលោក Wang Tiefeng អគ្គនាយកក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយមានប្រសាសន៍ថា សំណង់ទំនប់បង្ហៀរនេះមានប្រវែង ៧៧ម៉ែត្រ មានកម្ពស់ ១,៨ម៉ែត្រ ទទឹងខ្នងទំនប់១,៥ម៉ែត្រ ជើងទេរ៥ម៉ែត្រ ជញ្ជាំងការពារច្រាំង ប្រវែង៥២ ម៉ែត្រ និងរបងការពារប្រវែង ៥២ម៉ែត្រ ព្រមទាំងផ្លូវសម្រាប់មច្ឆាឆ្លងកាត់ដែលមានទំហំ ១.៨៤៨ម៉ែតការ៉េ។
ក្រោយការសាងសង់បញ្ចប់ ទំនប់បង្ហូរនេះនឹងផ្ដល់នូវអត្ថប្រយោជន៍អាចរក្សាជាអាងស្តុកទឹកសម្រាប់បូមប្រើប្រាស់ប្រមាណ ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងអាចកាត់បន្ថយស្ថានភាពខ្វះខាតទឹកនៃខេត្តកំពត និងបង្កើនសក្តានុពលនៃការអភិវឌ្ឍន៍ក៏ដូចជាជំរុញកំណើនជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តកំពតសម្រាប់ថ្ងៃអនាគត។

លោក អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកព្រែកំចាយនោះថា គម្រោងសាងសង់ទំនប់បង្ហៀរទឹកព្រែកកំចាយនេះ ផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដោយបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានលើកឡើងនូវគម្រោងសាងសង់ទំនប់បង្ហៀរទឹកនេះ។
លោកបានបន្តថា ទំបន់នេះក្រុមហ៊ុនគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយគ្រោងចំណាយថវិកាសាងសង់សរុប ២លាន១ម៉ឺនដុល្លារអាមេរិក។
លោករដ្ឋលេខាធិការបានបន្តថា ទំនប់បង្ហៀរនេះមានប្រយោជន៍ច្រើន អាចជួយទប់ទឹកប្រៃមិនឱ្យហូរចូលព្រែកដែលធ្វើឱ្យខូចទឹកសាប និងអាចរក្សាជាអាងស្តុកទឹកសាប ដែលអាចបូមប្រើប្រាស់បានប្រមាណ ១សែនម៉ែត្រត្រីគុណក្នុង១ថ្ងៃ និងអាចផ្គត់ផ្គង់ទឹក ២៤/២៤ម៉ោង៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?