Connect with us

ព័ត៌មានជាតិ

អិលអូអិលស៊ី ត្រៀមរៀបចំកម្មវិធីស្វាគមន៍កំពូលតារាចម្រៀង មាស សុខសោភា ជាទូតសុច្ឆន្ទៈរបស់ខ្លួន នៅផ្សារទំនើបអុីអន ២ និងមានផ្តល់ជូនកាដូជាច្រើនដល់អតិថិជន

បានផុស

នៅ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២២ ៖ អិ​ល​អូ​អិ​ល​ស៊ី គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ឈានមុខ​គេ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​នូវ​វត្តមាន​ទូត​សុច្ឆន្ទៈ​របស់​ខ្លួន​គឺ​អ្នកនាង មាស សុខ​សោភា ដែល​ជា​តារា​ចម្រៀង​ស្រី​ជួរមុខ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ន័យ​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​ផលិតផល​ហិរញ្ញវត្ថុ​ទៅកាន់​អតិថិជន ដើម្បី​អតិថិជន​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​ដៃគូ​ហិរញ្ញវត្ថុ​ដែល​ធានា​បាន​នូវ​ភាព​រីកចម្រើន​ខ្ពស់​សម្រាប់​អាជីវកម្ម និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ទទួល​ស្វាគមន៍​ទូត​សុច្ឆន្ទៈ​របស់​ខ្លួន​នេះ អិ​ល​អូ​អិ​ល​ស៊ី ក៏បាន​ត្រៀម​រៀបចំ​នូវ​កម្មវិធី​ប្រគំ​តន្ត្រី​ដែល​នឹង​មាន​ការ​ចូលរួម​សម្ដែង​ដោយ​ផ្ទាល់​ពី​អ្នកនាង មាស សុខ​សោភា និង​ក្រុម​រាំ OMG ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៥ ល្ងាច ដល់ ៨ យប់ ថ្ងៃ​សៅរ៍ ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២២ ស្ថិត​ក្នុង​បរិវេណ​ផ្សារ​ទំនើបអុី​អន​ម៉​ល សែន​សុខ ស៊ី​ធី ក្នុង​គោលបំណង​បង្កើត​ឱកាស​រាក់ទាក់​ស្និទ្ធស្នាល​គ្នា​បន្ថែម​ទៀត ក៏ដូចជា​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​អាច​ថតរូប​ដោយ​ផ្ទាល់​ជាមួយ​កំពូល​តារា​ចម្រៀង​ដែល​ជា​ទូត​សុច្ឆន្ទៈ​របស់​ខ្លួន​មួយ​ចំនួន​ផង​ដែរ។

ឆ្លៀត​ក្នុង​ឱកាស​នោះ អិ​ល​អូ​អិ​ល​ស៊ី ក៏បាន​ត្រៀម​ផ្តល់​ជូន​នូវ​កាដូ​ពិសេសៗ​ជាច្រើន​ជូន​អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្ទាល់​ចាប់ពី​ម៉ោង ១០ ព្រឹក ដល់ ៥ ល្ងាច នា​ថ្ងៃ​ដដែល ក្នុង​នោះ​រួមមាន៖

  • សម្រាប់​អតិថិជន​បើក​គណនី​សន្សំ​ឌីជីថល​៖ នឹងមាន​ឱកាស​ឈ្នះ នាឡិកាដៃ iWatch, JBL Speaker, ឆត្រ មួក ថង់​បរិស្ថាន និង​ប្រតិទិន អិ​ល​អូ​អិ​ល​ស៊ី ដ៏​ស្រស់ស្អាត។ បញ្ជាក់​៖ (​រាល់​អ្នកចូលរួម​នឹង​ទទួលបាន​រង្វាន់​ណាមួយ​គ្រប់ៗ​គ្នា រហូត​រង្វាន់​អស់ពី​ស្តុក​)។​
  • សម្រាប់​អ្នក​មក​ដាក់ពាក្យ​ធ្វើការ​៖ នឹង​ទទួលបាន​ប៊ិច អិ​ល​អូ​អិ​ល​ស៊ី ដ៏​ស្រស់ស្អាត​ភ្លាមៗ​។​
  • សម្រាប់​អ្នក​មក​ទស្សនា​៖ នឹង​ទទួលបាន​នូវ​ការផ្តល់ជូន​កាហ្វេ ឬ​ភេសជ្ជៈ​ដោយ​មិន​មិន​គិតថ្លៃ​ដោយ​គ្រាន់តែ​ថតរូប លេង​នៅក្នុង​កម្មវិធី និង បង្ហោះ​លើ Facebook របស់ខ្លួន ឬ​ស្កេន​ទូទាត់​តាម iPay Cambodia ដោយ​ចំណាយ​ត្រឹមតែ ៤០០ រៀល​តែប៉ុណ្ណោះ​ក្នុង ១​កែវ​។​
  • ព្រម​ជាមួយនឹង​កម្មវិធី​លេង​ហ្គេម​សប្បាយៗ​ជាច្រើន​ផ្សេងទៀត​។

កុំ​ភ្លេច​ណា៎! ចូលរួម​កម្មវិធី​ទាំងអស់​គ្នា​ដើម្បី​ទទួល​បាន​កាដូ​ឆ្នាំ​ថ្មី​ពី អិ​ល​អូ​អិ​ល​ស៊ី និង​ទទួល​បាន​នូវ​ភាព​រីករាយ សប្បាយៗ ទាំងអស់គ្នា​!

អិ​ល​អូ​អិ​ល​ស៊ី សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​លក្ខខណ្ឌ នៃ​កម្មវិធី​ក្នុង​ករណី​ចាំបាច់ ដោយ​ពុំ​ជូនដំណឹង​ជាមុន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម