ព័ត៌មានជាតិ
បណ្ណាល័យគំនិត បង្កើតយុទ្ធនាការ “មនុស្ស១នាក់ សៀវភៅ១ក្បាល”កៀរគរសៀវភៅ ១សែនក្បាលចែកចាយទៅបណ្ណាល័យតាមខេត្ត
បណ្ណាល័យគំនិត បានរៀបចំយុទ្ធនាការ “មនុស្ស១នាក់ សៀវភៅ១ក្បាល” ដើម្បីកៀរគរសៀវភៅឱ្យបាន១សែនក្បាលក្នុងឆ្នាំ២០២៣ និងមានគម្រោងចែកចាយសៀវភៅទាំងនោះ ទៅកាន់បណ្ណាល័យតាមបណ្តាខេត្តចំនួន១០ ដែលខ្វះខាតសៀវភៅសម្រាប់អាន។

យុទ្ធនាការ “មនុស្ស១នាក់ សៀវភៅ១ក្បាល” ឬ “One Book One Person” ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ពីរ គឺលើកស្ទួយវិស័យអំណាន និងការលើកកម្ពស់សមត្ថភាពអំណាននៅកម្ពុជាឱ្យកាន់តែមានភាពសកម្ម និងខ្លាំងក្លាជាងមុន។ យុទ្ធនាការនេះ ត្រូវបានរៀបចំដោយបណ្ណាល័យគំនិត និងគាំទ្រដោយ Dara Ly Book។

ព្រះតេជព្រះគុណ រឹម ណាំឈាវ ប្រធានបណ្ណាល័យគំនិត បានមានថេរដីកាមកកាន់ “កម្ពុជាថ្មី” ថា យុទ្ធនាការ “មនុស្ស១នាក់ សៀវភៅ១ក្បាល” គឺរៀបចំឡើងដើម្បីទទួលយកការបរិច្ចាគសៀវភៅគ្រប់ប្រភេទទាំងអស់ ពីសាធារណជនដែលមានបំណងបរិច្ចាគ។ ចំពោះអ្នកដែលមានបំណងបរិច្ចាគសៀវភៅ អាចទាក់ទងទៅកាន់ហ្វេសបុករបស់បណ្ណាល័យគំនិតផ្ទាល់តែម្តង។ ក្រោយពីបរិច្ចាគ និងប្រមូលបានគ្រប់ចំនួនកំណត់ហើយ បណ្ណាល័យគំនិត នឹងធ្វើការបរិច្ចាគទៅកន្លែងដែលមានតម្រូវការ។

ព្រះតេជព្រះគុណ សង្ឃឹមថា យុទ្ធនាការនេះ នឹងជួយលើកស្ទួយវិស័យការអាននៅកម្ពុជាកាន់តែរីកចម្រើនឡើង និងមានប្រជាប្រិយភាពជាងពីមុន តាមរយៈវប្បធម៌ងាកមកចាប់កាន់សៀវភៅអានឡើងវិញ។ ព្រះតេជព្រះគុណ រឹម ណាំឈាវ មានថេរដីកាបន្ថែមថា ចំពោះបណ្ណាល័យនៅតាមបណ្តាខេត្តទាំង១០ ដែលគ្រោងនឹងយកសៀវភៅទៅបរិច្ចាគនោះ គឺមើលទៅលើខេត្តណាដែលមានការខ្វះខាតសៀវភៅច្រើន ដាច់ស្រយាល និងត្រូវការធនធានបន្ថែម។

សូមជម្រាបថា ប្រសិនជាយើងក្រឡេកមកសម័យបច្ចុប្បន្ន មិនថានៅក្នុងរាជធានីភ្នំពេញ ឬ នៅតាមបណ្តាខេត្តមួយចំនួនឡើយ គឺឃើញថាមានការរៀបចំឲ្យមានការអានសៀវភៅជុំគ្នានៅតាមសូនច្បារ មាត់ទន្លេ ឬ តាមទីកន្លែងសារធារណៈផ្សេងៗ។ ទាំងនេះ គឺបង្ហាញអំពីការយកចិត្តទុកដាក់ និងអភិរក្សខ្លាំមែនទែនទៅដល់ការអាននៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ