Connect with us

ព័ត៌មានជាតិ

ឧកញ៉ាម្នាក់ ​ប្រកាស​ចង់​ជួប​ ក្មេង​កំព្រា ០៥ នាក់​បងប្អូន មាន​ជីតា​ពិការ ម្តាយ​ទើប​ស្លាប់ ០៧ ថ្ងៃ

បានផុស

នៅ

ឧកញ៉ា​ស្រី ចាន់ថន ដែល​គេ​ស្គាល់​ជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ 7NG បាន​ប្រកាស​ចង់​ជួបក្មេង​កំព្រា ០៥ នាក់ ដែល​ឪពុកម្តាយ​ស្លាប់​ចោល​ កំពុង​រស់នៅ​ជាមួយ​តាយាយ​​យ៉ាង​កម្សត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ដោយក្តី​អាណិត​អាសូរ លោកឧកញ៉ា​ចង់​ស្វែងរក​ព័ត៌មាន​អាច​ទំនាក់ទំនង​ក្មេង​កំព្រា​ទាំង ០៥ នាក់ ដើម្បី​យកមក​ចិញ្ចឹម​ ផ្គត់ផ្គង់​អាហារ និង​ផ្តល់លទ្ធភាព​ឲ្យ​បាន​ចូល​រៀនសូត្រ។

​ក្មេង​ស្រី​កំព្រា​ជាបង​ដែល​ត្រូវដើរ​តួ​ជា​ម្តាយ​ផង​ឪពុក​ផង ត្រូវ​រ៉ាប់រង​មើលថែ​​ប្អូន​តូចៗ​ជា​ច្រើននាក់​បាន​រៀបរាប់ទាំង​ទឹកភ្នែក​​ថា ក្រោយ​ឪពុកម្តាយស្លាប់​ចោល​ទៅ ៥ នាក់​បង​ប្អូន​របស់​នាង​ត្រូវ​រស់នៅ​ជាមួយ​តាយាយ​ ក្នុងផ្ទះ​តូច​មួយ​ក្នុង​ជីវភាព​ខ្វះមុខ​ខ្វះក្រោយ​។ ជីតា​របស់​នាង​ពិការ​ មិន​អាច​រកស៊ីអី​បាន​ទេ ហើយ​យាយ​ដើរ​លក់​ចេក​ឆាប​ក្នុង​ភូមិ​ បានលុយ​តិច​តួច​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ។

យុវតី​កំព្រា​ឪពុកម្តាយ​បាន​បន្ត​ទៀត​ថា ជីវភាព​ក្រីក្រ​ហើយ តាយាយ​របស់នាង​ក៏​ជំពាក់​បំណុល​គេទៀត ហើយ​សព្វថ្ងៃ​មិន​សូវ​មានអីហូប​គ្រប់គ្រាន់​​ទេ។ ណា​មួយ​នាង​ក៏​មិនទាន់មានលទ្ធភាពរក​ចំណូលជួយតាយាយដែល​ចាស់ជរា​ ដោយ​បាន​ត្រឹម​ជួយ​មើល​ថែ​ប្អូន​ៗ​ដែលនៅ​តូច​នៅ​ឡើយ។

ក្មេង​កំព្រា​ទាំង ០៥ នាក់ ដែល​ឧកញ៉ា ស្រី ចាន់ថន ប្រកាស​ចង់​ជួយទំនុក​បម្រុង មានទី​លំនៅ​រស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៤០ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៤២ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម