Connect with us

ព័ត៌មានជាតិ

តើស្ត្រីឆ្នើមរូបណាខ្លះ កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា?

បានផុស

នៅ

ក្របខណ្ឌនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការទូត និងទំនាក់ទំនងអន្តរជាតិ គេសង្កេតឃើញថា មានស្ត្រីពូកែ និងឆ្នើមកំពុងកាន់តំណែងតួនាទីជាច្រើនគ្រប់ជាន់ថ្នាក់នៅក្នុងក្រសួងនេះ។ ជាក់ស្ដែង មានស្ត្រី ៤រូបក៏កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសដែលសុទ្ធសឹងតែជាស្ត្រីមាននូវសមត្ថភាពខ្ពស់ ចំណេះដឹងជ្រៅជ្រះ និងបទពិសោធការងារយ៉ាងជោគជាំលើកិច្ចការទូត និងទំនាក់ទំនងអន្តរជាតិ។ តើស្រ្តីឆ្នើមទាំង៤រូបនេះ គឺជានរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ លោកស្រី សឿង រដ្ឋចាវី

លោកស្រី សឿង រដ្ឋចាវី ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្ត្រីវ័យ ៦៤ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថា ជាអ្នកការទូតឆ្នើមរបស់កម្ពុជាដែលបានបំពេញកិច្ចការប្រកបដោយឆន្ទៈ មានសមត្ថភាពខ្ពស់ និងពោរពេញដោយបទពិសោធតាមរយៈមុខតំណែង និងតួនាទីជាបន្តបន្ទាប់របស់លោកស្រីនៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ លោកស្រី សឿង រដ្ឋចាវី អាចប្រើប្រាស់ភាសាបរទេសរហូតទៅដល់ ៤ភាសា ដូចជា៖ អង់គ្លេស បារាំង រុស្ស៊ី និងអេស្បាញ។ អ្នកការទូតស្រ្តីរូបនេះ ជាអតីតនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលបានចំណាយពេលសិក្សាប្រមាណ ១៤ឆ្នាំ ដោយលោកស្រី បានចប់ថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ និងចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ។

លោកស្រី សឿង រដ្ឋចាវី បានចាប់ផ្ដើមចូលបម្រើការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់តាំងពីឆ្នាំ១៩៩៨ ដែលមានតួនាទីជាប្រធានការិយាល័យ។ លោកស្រីក៏ធ្លាប់ធ្វើជាអគ្គលេខាធិការរងអាស៊ានអាណត្តិកាងារឆ្នាំ ២០០៦-២០០៩ ធ្លាប់ធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងធ្លាប់ធ្វើជាទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

២/ លោកស្រី អ៊ាត សោភា

លោកស្រី អ៊ាត សោភា ជារដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជាដែលបានចូលរួមដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន មុនពេលឈានដល់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន កាលពីអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

មុនកាន់តំណែងជាន់ខ្ពស់នៅក្រសួងការបរទេស លោកស្រី អ៊ាត សោភា បានផ្ដើមចូលបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៥។ ខណៈលោកស្រី ក៏ធ្លាប់កាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃរយៈពេលប្រមាណ ៣ឆ្នាំ(២០១៤-២០១៧) និងជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។

ចំពោះការសិក្សាលោកស្រី អ៊ាត សោភា បានទទួលការបណ្ដុះបណ្ដាល និងអប់រំទាំងនៅកម្ពុជា ទាំងនៅឥណ្ឌា និងនៅអូស្ត្រាលី។ លោកស្រីទទួលបានបរិញ្ញាបត្រផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យJawaharlal Nehru ឥណ្ឌា និងបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញការទូតនៅក្រសួងការបរទេសកម្ពុជា វិញ្ញាបនបត្រថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ និងការទូត នៃបណ្ឌិតសភាច្បាប់អន្តរជាតិ និងការទូតឥណ្ឌា និងបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី។

៣/ លោកស្រី ទួត បញ្ញា

លោកស្រី ទួត បញ្ញា ជារដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ បន្ទាប់ពីលោកស្រីបានចូលបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានសារព័ត៌មានក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៣។ មុនក្លាយជារដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី ធ្លាប់ធ្វើជាទីប្រឹក្សាក្រសួងការបរទេស ជាអនុ​រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចប្រជុំ​​អាស៊ី-អឺរ៉ុប និងជាឯកអគ្គរាជទូត​កម្ពុជាប្រចាំប្រទេសហ្វីលីពីន។ លោកស្រី ទួត បញ្ញា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃបណ្ឌិតសភាការទូត ប្រទេសរុស្សុី។

៤/ លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី

មុនមកកាន់ជារដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ជាមន្ត្រីក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ។ ជាមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ លោកស្រីធ្លាប់មានតួនាទីអនុប្រធាននាយកដ្ឋាននៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជានាយកខុទ្ទកាល័យលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃ សាកលវិទ្យាល័យមេគង្គកម្ពុជា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្តនៅសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

បឹងកេត ប្រកាស​លើក​ការ​ប្រកួត ដើម្បីឲ្យ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ ACL

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ផុតបទឈប់បាញ់បុណ្យ Easter ភ្លាម រុស្ស៊ី បាញ់ស្រោចមិនញញើតដៃ លើអ៊ុយក្រែនភ្លែត

ជីវិតកម្សាន្ដ៩ នាទីutes មុន

បទចម្រៀងល្បីៗទាំង៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង

សន្តិសុខសង្គម១១ នាទីutes មុន

មេឃក្ដៅពេក បុរសម្នាក់ ហក់ពីលើស្ពានជ្រោយចង្វារហែលទឹកឲ្យត្រជាក់ខ្លួន ផ្អើលសមត្ថកិច្ចមួយប៉ុស្តិ៍ចុះអន្តរាគមន៍

ព័ត៌មានជាតិ១១ នាទីutes មុន

រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា

Sokha Hotels

ព័ត៌មានពេញនិយម