ព័ត៌មានជាតិ
SCG ប្រារព្ធខួប ៣០ ឆ្នាំ នៃដំណើរការក្នុងប្រទេសកម្ពុជា
អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានប្រារព្ធខួបទី ៣០ របស់ខ្លួន នៃដំណើរការអាជីវកម្មដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព និងបន្តរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជាថែមទៀត។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) អគ្គនាយកក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា ៖ “យើងមានមោទនភាពណាស់ដែលបានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមបណ្ដាក្រុមហ៊ុនបរទេសដំបូងគេ ដែលបានបើកដំណើរការអាជីវកម្មនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក។ ទន្ទឹមនឹងនេះ យើងក៏មានកិត្តិយសផងដែរ ដែលបានរួមចំណែកដល់ភាពជោគជ័យ នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា”។
ក្រុមហ៊ុន អេសស៊ីជី បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ ១៩៩២ តាមរយៈការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មដំបូងរបស់ខ្លួន គឺ ស្យាម ស៊ីមែន ត្រេឌីង (Siam Cement Trading) ដែលពេលនោះបាននាំចូលស៊ីម៉ងត៍ម៉ាកដំរី ពីប្រទេសថៃ។
បីឆ្នាំក្រោយមក រោងចក្របេតុងលាយស្រេច ត្រូវបានបង្កើតឡើងក្រោមម៉ាកយីហោ CPAC។ ស្របពេលដែលតម្រូវការសម្ភារៈសំណង់ចេះតែបន្តកើនឡើងឥតឈប់ឈរស្របតាមកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ក្រុមហ៊ុន អេសស៊ីជី ក៏បានវិនិយោគលើការបង្កើតរោងចក្រចំនួន ៣ បន្ថែមទៀត ដើម្បីផលិតក្បឿងស៊ីម៉ងត៍ ទុយោទឹក និងស៊ីម៉ងត៍។ ចាប់តាំងពីការដួលរលំរបបខ្មែរក្រហម រោងចក្រកំពត ស៊ីមេន ជារោងចក្រស៊ីម៉ងត៍ដំបូងគេ ហើយបាននិងកំពុងផលិត និងផ្គត់ផ្គង់ស៊ីម៉ងត៍ដែលមានម៉ាកយីហោល្បីជាងគេបំផុត គឺ ខេ ស៊ីមេន។
ក្នុងរយៈកាល ៣០ ឆ្នាំមកនេះ ក្រុមហ៊ុន អេសស៊ីជី បានកសាងកិត្តិនាមរបស់ខ្លួនតាមរយៈការចូលរួមនៅក្នុងគម្រោងសាងសង់ធំៗបំផុតជាច្រើននៅក្នុងប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និងអគារខ្ពស់ដំបូងគេ គឺអគារវឌ្ឍនៈថៅវើ។
សព្វថ្ងៃនេះ អេសស៊ីជី បានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនរហូតដល់ទៅ ៨ នៅកម្ពុជា ដើម្បីបំពេញកំណើនតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្វែងរកផលិតផល និងដំណោះស្រាយដែលមានគុណភាពក្នុងវិស័យសំណង់។ ក្នុងនោះរួមមាន ខេស៊ីមេន, ខេខនគ្រីត, ខេ ហូម ដេប៉ូ (K Home Depo) និង SIAM LIVING ព្រមទាំងហាងលក់រាយបែបទំនើប – SCG HOME DESIGN VILLAGE។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា “បន្ថែមពីលើការផ្តល់ជូននូវផលិតផលដែលមានគុណភាពល្អបំផុត យើងក៏ផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយដើម្បីបង្កើនគុណភាពការរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ យើងមិនត្រឹមតែផ្តោតលើការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងណែនាំពីគំនិតច្នៃប្រឌិតក្នុងការរស់នៅ ដូចជាដំណោះស្រាយខ្យល់បរិសុទ្ធ (Air Quality Solutions) ដែលជាបច្ចេកវិទ្យាជួយដល់ផ្នែកសុខុមាលភាព ដើម្បីបង្កើតស្តង់ដារការរស់នៅកាន់តែប្រសើរឡើង។ អេសស៊ីជី នឹងបន្តនូវមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើត និងច្នៃប្រឌិតសមិទ្ធផលថ្មីៗដ៏មានតម្លៃ សម្រាប់ប្រជាជនកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី(Ratchayut Kasemchaisiri) បានបន្តថា ក្រៅពីការប្ដេជ្ញាចិត្តមុតមាំក្នុងការលើកកម្ពស់គុណភាពក្នុងការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការចូលរួមចំណែកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅកម្ពុជានោះ អេសស៊ីជី ក៏តែងផ្ដល់ជូនទៅកាន់សង្គមវិញតាមរយៈគម្រោង និងយុទ្ធនាការសង្គមផ្សេងៗ ក្នុងវិស័យសំខាន់ចំនួនបី គឺការអប់រំ ការថែទាំសុខភាព សុខុមាលភាព និងបរិស្ថាន។
គិតចាប់ពីឆ្នាំ ២០១៤ មក អេសស៊ីជី បានផ្ដល់អាហារូបករណ៍ជាង ១៥០០ ដល់យុវជនកម្ពុជា តាមរយៈដំណើរយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន”។ ទន្ទឹមនឹងនេះ ក៏បានផ្ដល់ជំនួយក្នុងសេវាថែទាំសុខភាព ជាពិសេសអំឡុងពេលមានការរីករាយដាលជំងឺកូវីដ-១៩។ ស្របតាមការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារបរិស្ថាន អេសស៊ីជី តែងតែប្រកាន់ខ្ជាប់តាមឆន្ទៈរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលអគ្គិសនីដែលមិនបំពុលបរិស្ថាន ការស្តារឡើងវិញនូវរុក្ខជាតិបៃតង និងកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាស។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា “តាមរយៈនវានុវត្តន៍ជាប្រចាំរបស់យើង និងការយកចិត្តទុកដាក់ចំពោះអតិថិជនជាធំ ដូច្នេះ យើងនឹងបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារធ្វើ និងបង្កើនកាលានុវត្តន៍ភាពអាជីវកម្ម តទៅថ្ងៃខាងមុខទៀត”។ សម្រាប់ព័ត៌មានបន្ថែមអំពី អេសស៊ីជី កម្ពុជា សូមចូលទៅកាន់ ៖ kh.scgbuildingmaterials.com។
សូមបញ្ជាក់ថា អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ដោយប្ដេជ្ញាចិត្តក្នុងការធ្វើប្រតិបត្តិការអាជីវកម្មស្របតាមគន្លង ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អស់រយៈពេល ១១០ ឆ្នាំមកហើយ។ វប្បធម៌យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការសិក្សាស្វែងយល់ការសម្របខ្លួន និងការអភិវឌ្ឍនៅក្នុងគ្រប់វិស័យទាំងអស់ បានផ្ដល់លទ្ធភាពឲ្យ អេសស៊ីជី អាចឆ្លងកាត់ដោយជោគជ័យនូវរលកវិបត្តិ និងបញ្ហាជាច្រើន ហើយមានការទទួលស្គាល់ថាជាតួអង្គគំរូសម្រាប់អាជីវកម្មផ្សេងទៀតទាំងនៅក្នុងស្រុក និងអន្តរជាតិ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់