Connect with us

ព័ត៌មានជាតិ

ជិតមួយសប្តាហ៍ យានយន្តជិត ៥ពាន់គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេលថ្ងៃទី០៦ ដើមខែមករា នេះ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានយានយន្តល្មើសជិត៥ពាន់គ្រឿង (៤៨៦៥) ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួនជាង ៣ពាន់គ្រឿង(៣៦១៧) និងរថយន្តគ្រប់ប្រភេទចំនួន ១២៤៨ គ្រឿង។

មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន បានឱ្យដឹងទៀតថា​រយៈពេល០៦​ថ្ងៃ​នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៩ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៣៥ នាក់ របួសចំនួន៧៦ នាក់ របួសធ្ងន់ចំនួន៥៥ នាក់។

ដោយឡែកនៅថ្ងៃទី០៦ ខែមករានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៧ លើក ក្នុងនោះស្លាប់ចំនួន០៧ នាក់ របួសចំនួន១៤ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៨នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៦។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នៅថ្ងៃទី០៦ ខែមករា នេះដែរ  នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន១៣៩៥ គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០៦៨ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៣២៧ គ្រឿង៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម