ព័ត៌មានជាតិ
កម្ពុជានឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២នៅចុងសប្តាហ៍នេះ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក
“ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង” នៅចុងសប្តាហ៍នេះដើម្បីជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការ បង្កើតគំនិតច្នៃប្រឌិតសំដៅរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិកាន់តែប្រសើរថែមទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៍មានស្តីពី “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង” នៅព្រឹកថ្ងៃទី១២ធ្នូនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌បានមានប្រសាសន៍ថាមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣នឹងប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធីបើកមហោស្រពនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥រសៀល និងពិធី បិទមហោស្រពនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥ រសៀលដូចគ្នា។
លោកបានបន្តថា នៅក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ យើងមានពានរង្វាន់ធំចំនួន ៣ និងរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀត ដែលក្នុងនោះរួមមាន៖ ១/ពានរង្វាន់មាស (Gold Award) នឹងទទួលបានពានមាសមួយអមដោយសាច់ប្រាក់១២លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ត មេជើ ស៊ីណេផ្លិច (Major Cineplex by Smart)។
២/ ពានរង្វាន់ប្រាក់ (Silver Award) នឹងទទួលបានពានប្រាក់មួយអមដោយសាច់ប្រាក់៨លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ភេសជ្ជៈ ហនុមាន (Hanuman Beverages)។
៣/ ពានរង្វាន់សំរឹទ្ធ (Bronze Award) នឹងទទួលបានពានសំរឹទ្ធមួយអមដោយសាច់ប្រាក់៤លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន វេសថេច មេឌា(Westec Media)។
លោកបានបន្តទៀតថាចំណែកពានរង្វាន់លើកទឹកចិត្តរួមមាន១/ពានរង្វាន់ទស្សនិកជន (Audience Choice Award) នឹងទទួលបានពានមួយអមដោយកាម៉េរ៉ាឌីជីថល មួយគ្រឿង ឧបត្ថម្ភដោយ ផលិតកម្ម រាម (Ream
Production) ។
២/ ពានរង្វាន់ពិសេសរបស់មេប្រយោគ (Special Jury Award) នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ៣លានរៀល ឧបត្ថម្ភដោយរោងភាពយន្ត លេជេន ស៊ីណេម៉ា (Legend Cinema)។
៣/ ពានរង្វាន់អត្ថបទនិពន្ធល្អ (Best Script Award) នឹងទទួលបានពានមួយអមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុនមេឌាឡូត MediaLoad
៤/ ពានរង្វាន់អ្នកដឹកនាំរឿងវ័យក្មេង (Rising Director Award) នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុនត្រីមូលៀ (Trimulia Hotel)។
៥/ ពានរង្វាន់បច្ចេកទេសល្អ (Technical Excellence) នឹងទទួលបានពានមួយអមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន អ៊ឹម ភីកឈ័រ (M-Pictures) ។
លោកបានបន្ថែមថា ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងគណៈកម្មការរៀបចំមហោស្រពបានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលប្រកួតប្រជែងចំនួន ៣៥ស្នាដៃ ដែលក្នុងនោះ មាន៤ស្នាដៃ គឺជាស្នាដៃរបស់សិក្ខាកាមដែលបានចូលរួមវគ្គប ណ្តុះបណ្តាលជំនាញផលិតភាពយន្តខ្នាតខ្លី ដែលរៀបចំ ដោយនា យកដ្ឋានសិល្បភាពយន្ត និងផ្សព្វ ផ្សាយវប្បធម៌ និងធ្វើការដឹកនាំបណ្តុះបណ្តាលដោយលោក DeependraGauchan។ វគ្គបណ្តុះបណ្តាលផ្តោតលើមុខវិជ្ជា៣សំខាន់ គឺ មុខវិជ្ជាសរសេរអត្ថបទនិពន្ធភាពយន្ត (Script), មុខវិជ្ជា ដឹកនាំរឿង(Directing) និងថតភាពយន្ត (Cinematography)ដែលចាប់ផ្តើមតាំងពីខែ កញ្ញារហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។
លោកបានបញ្ជាក់ថាចំពោះស្នាដៃភាពយន្តទាំងអស់នឹងឆ្លងកាត់ការពិនិត្យវាយតម្លៃជា២ដំណាក់កាលដោយអនុគណៈកម្មការមេប្រយោគរបស់មហោស្រពគឺដំណាក់កាលទី១គណៈមេប្រយោគចំនួន ០៧រូប នឹងពិនិត្យវាយតម្លៃស្នាដៃទាំងអស់ដើម្បីជ្រើសរើសយកស្នាដៃភាពយន្តលេចធ្លោចំនួន ៥ស្នាដៃដើម្បីដាក់ជូនគណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រ ពិនិត្យសម្រេចនៅថ្ងៃប្រារព្ធពិធីបិទមហោស្រព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ជាមួយនេះគណៈមេប្រយោគវគ្គដំបូងក៏មានភារកិច្ចជ្រើសរើសស្នាដៃមួយល្អៗចំនួនផ្សេងទៀតដើម្បីដាក់ជូនមេប្រយោគវគ្គផ្តាច់ព្រ័ត្រពិនិត្យសម្រេចផ្តល់រង្វាន់លើកទឹកចិត្តផ្សេងទៀតផងដែរ។
ចំណែកដំណាក់កាលទី២ គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រចំនួន ០៧រូបទៀតនឹងពិនិត្យវាយតម្លៃស្នាដៃភាពយន្តលេចធ្លោទាំង ៥ស្នាដៃចុងក្រោយដើម្បីជ្រើសរើសផ្តល់ពានរង្វាន់ប្រចាំមហោស្រព និងពានរង្វាន់លើកទឹកចិត្ត។ ជាមួយគ្នានោះដែរលោកឱ្យដឹងទៀតថា ស្នាដៃភាពយន្តខ្នាតខ្លីទាំង៣៥ចំណងជើងដែលបាន ដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ ទីតាំងក្នុងរាជធានីភ្នំពេញក្នុងនោះរួមមាន៖ Major Cineplex សាខា Aeon ២ , Major Cineplex សាខា Aeon ២, រោងភាពយន្ត Legend សាខា Eden Garden, Legend សាខា Olympia, រោងភាពយន្ត Prime សាខា Samai Square , Primeសាខា ចោមចៅ, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងវិទ្យាស្ថានភាសាបារាំង។ ភាពយន្តខ្នាតខ្លីទាំង ៣៥ស្នាដៃនេះ នឹងអនុញ្ញាតឲ្យទស្សនិ កជនដែលចូលទស្សនាព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។
កម្មវិធីបញ្ចាំងមានផ្សព្វផ្សាយតាមហ្វេសប៊ុកផេករបស់មហោស្រពនិងវេបសាយមហោស្រពផងដែរ។ លើសពីនេះ ក្រៅពីការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីប្រកួតប្រជែងទាំង៣៥ស្នាដៃមហោស្រពក៏មានការចាក់បញ្ចាំងស្នាដៃភាពយន្តឯកសារខ្លី ចំនួន៣៣ស្នាដៃ ដែលបង្ហាញពីជីវិតប្រពៃណី វប្បធម៌ ក៏ដូចជាបរិស្ថានរស់នៅ តាមដងទន្លេមេគង្គ កម្ពុជា។ ក្រៅពីការបញ្ចាំងភាពយន្ត គណៈកម្មការរៀបចំមហោស្រព នឹងរៀបចំសិក្ខាសាលាភាពយន្តសំខាន់ៗ ចំនួន៣ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗប្រកបដោយបទពិសោធន៍ ព្រមទាំងផលិតករថ្មីចាស់ជាច្រើនរូប។
លោក ឯក ប៊ុនថា អគ្គនាយករង អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញ លើកទឹកចិត្តដល់យុវជនដើម្បីបញ្ចេញគំនិតចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។ លោកបានបន្តថា «ខ្ញុំមានចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំមហោស្រពដែលបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលជំនាញសរសេអត្ថបទភាពយន្តជំនាញដឹកនាំរឿង និងជំនាញថតភាពយន្ត ក្នុងរយៈពេលជាង៣ខែកន្លងមកនេះដែលបានផ្តល់នូវឪកាសនិងចំណេះដឹងជាមូលដ្នានបន្ថែមទៀតលើបច្ចេកទេសជំនាញនៃការផលិតភាពយន្ត
ដល់យុវផលិតករវ័យរបស់យើង ហើយសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាឲ្យមានការរីកចំរើនប្រកបដោយចីរភាពទៅថ្ងៃអនាគត»។
នៅក្នុងឱកាសនោះ លោកបានស្នើឱ្យមានការជួយផ្សព្វផ្សាយឲ្យទូលំទូលាយនូវព្រឹត្តិការណ៍វប្បធម៌មួយនេះដើម្បីសាធារណជនបានជ្រួតជ្រាបនិងចូលរួមបានកាន់តែច្រើន៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ