ព័ត៌មានជាតិ
ជិះយប់មិនបាច់ភ័យ តាមផ្លូវជាតិ ប្រជុំជន អាជ្ញាធរខេត្តត្បូងឃ្មុំ ពង្រាយបង្គោលភ្លើងបំភ្លឺផ្លូវ សម្រួលចរាចរពេលយប់
រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងបន្តគម្រោងដាំបង្គោល ដាក់អំពូលភ្លើងបំភ្លឺផ្លូវនាពេលរាត្រី នៅតាមទីប្រជុំជនក្នុងស្រុកទាំង៧ ទូទាំងខេត្ត។ ជាគម្រោងដែលមានបង្គោលភ្លើងជាង១៦០០បង្គោល ដើម្បីដាក់តាមទីសាធារណៈ នៅកន្លែងប្រជុំជនមានផ្សារ មានមនុស្សច្រើនជាដើម។
គម្រោងសាងសង់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រើអំពូល LED ដើរដោយថាមពលអគ្គិសនី កើតមានឡើងជាបន្តបន្ទាប់ ស្ទើតែទូទាំងខេត្តត្បូងឃ្មុំ។
អភិបាលរងខេត្តត្បូងឃ្មុំ លោក កេង ប៊ុនណា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១ នេះថា អាជ្ញាធរកំពុងអនុវត្ត នៅតាមបណ្តារក្រុងស្រុកទាំង៧ ដែលជាទីប្រជុំជន ដូចជាផ្សារសួង អាជ្ញាធរបានដាក់ឃ្លាតពីផ្សារចម្ងាយមួយគីឡូម៉ែត្រ និងទីតាំងថ្នល់ទទឹង និងស្រុកក្រូចឆ្មារជាដើម។
លោក កេង ប៊ុនណា បន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងរិះរកវិធីបន្ថែមទៀត ដោយដាក់បំពាក់ផ្ទាំងសូឡាវិញ ដោយសារជួបផលលំបាកក្នុងការចំណាយទៅលើអគ្គិសនីនៅតាមទីដាច់ស្រយ៉ាល ដោយអាជ្ញាធររដ្ឋបាលខេត្តនៅបន្តរហូត។
លោកឱ្យដឹងថា រដ្ឋបាលខេត្តជាអ្នកចំណាយ និងសប្បុរសជន ព្រមទាំងក្រុមហ៊ុនឯកជនដែលបានដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មតាមដងផ្លូវ។
យ៉ាងណាគម្រោងបំភ្លឺផ្លូវតាមទីប្រជុំជននេះ មិនទាន់រាប់បញ្ចូល ពីការសាងសង់បង្គោលភ្លើងបំភ្លឺផ្លូវក្នុងក្រុង នឹងតាមផ្លូវជាតិដែលមានបង្គោលភ្លើងរាប់រយបង្គោល ពីបុរីរដ្ឋបាលខេត្តរហូតទៅដល់ក្រុងសួង ដែលមានជាង ៦៥០ បង្គោលភ្លើង និងទីតាំងរដ្ឋបាលខេត្តទៅព្រះធាតុ រាប់រយបង្គោលទៀត។
ដ្បិតថា ខេត្តត្បូងឃ្មុំទើបតែត្រូវប្រកាសបង្កើតនៅដើមឆ្នាំ ២០១៤ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមួយនេះ បានរីកដុះ ដាលឡើងស្កឹមស្កៃ ដូចជាអគាររដ្ឋបាល មន្ទីរពេទ្យ សាលារៀន ដងផ្លូវ បំពាក់ដោយភ្លើងចម្រុះពណ៌ ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មិនថាហេដ្ឋារចនាសម្ព័ន្ធ លំហូរសេដ្ឋកិច្ច និងការវិនិយោគ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង