Connect with us

ព័ត៌មានជាតិ

​កកស្ទះ​ខ្លាំង! ចាប់ពី​បុរី​ ប៉េងហួត ដល់​រង្វង់​មូល​ក្បាលថ្នល់ ក្នុង​ថ្ងៃ​បុណ្យជាតិ​៧​មករា

បានផុស

នៅ

​ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​ នា​ថ្ងៃ​បុណ្យជាតិ​៧​មករា​នេះ​ គេ​សង្កេតឃើញ​ការ​កកស្ទះ​ចរាចរណ៍​ បាន​កើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចាប់ពី​បុរី​ ប៉េង ហួត ដល់​អតីត​រង្វង់​មូល​ក្បាលថ្នល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ប្រាប់​ថា ​ពិតជា​មានការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចាប់ពី​បុរី ប៉េង ហួត ពិតប្រាកដ​មែន​។ ប៉ុន្តែ​ក្នុង​នោះ​កម្លាំង​នគរបាលកម្លាំង​កងរាជអាវុធហត្ថ​ និង​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ច្បារអំពៅ​ បាន​ចុះ​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​ថែមទៀត​ផង​។

លោក​ឯក សារ៉ន បន្ត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ គឺ​ដោយសារ​ថ្ងៃនេះ​ ជា​ថ្ងៃ​ឈប់សម្រាក​ការងារ​ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បុណ្យជាតិ​៧​មករា លើក​ទី​៤២ ​ដែល​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៧​ ខែ​មករា ​ឆ្នាំ​២០២១​នេះ​ តែ​ម្តង​។​ ហើយ​ក្នុង​នោះ​ នៅ​កំណាត់​ផ្លូវ​លេខ​២(​ផ្លូវ​ថៃ​ហ្គឺ​រ៍​)​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង​ និង​ព្រែក​ថ្មី​រួមទាំង​ស្ពាន​ព្រែក​សំរោង​ ក៏​កកស្ទះ​ចរាចរណ៍​ដោយសារតែ​រថយន្ត​ធុន​ធំ​១​គ្រឿង​បាន​ខូច​លើ​ស្ពាន​។ ​ដូច្នេះ​ហើយ​ទើប​រថយន្ត​សម្រុក​មក​ឆ្លង​ស្ពាន​ព្រះមុនីវង្ស​ ដែល​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចាប់ពី​បុរី​ប៉េង ហួត ដល់​រង្វង់​មូល​ក្បាលថ្នល់​។ ​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​កម្លាំង​ចម្រុះ​របស់​សាលា​ខណ្ឌ​ច្បារអំពៅ​ បាន​ជួយ​សម្រួល​ចរាចរណ៍​រហូត​ពេញ​មួយថ្ងៃ​នេះ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម