ព័ត៌មានជាតិ
តើរដ្ឋលេខាធិការក្រសួងមហាផ្ទៃនីមួយៗ ទទួលខុសត្រូវលើកិច្ចការអ្វីខ្លះ?
ការកំណត់របៀបរបបការងារ និងបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង គឺដើម្បីសំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួង-ស្ថាប័នរបស់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែង ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់គ្រងកងកម្លាំងនគរបាលជាតិ និងសន្តិសុខជាតិ បានបែងចែកភារកិច្ចនៃការទទួលខុសត្រូវដល់បណ្ដារដ្ឋលេខាធិការ ដើម្បីជួយការងាររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តើរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលខុសត្រូវលើកិច្ចការអ្វីខ្លះ?

១/ លោក សក់ សេដ្ឋា ជារដ្ឋលេខាធិការប្រចាំការ ទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានរដ្ឋបាល។

២/ លោក តេង សាវង្ស ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារអគ្គស្នងការដ្ឋាននគរបាលជាតិ។

៣/ លោក អ៊ុក គឹមលេខ ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

៤/ លោក ប៉ាវ ហមផាន ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានពន្ធនាគារ។

៥/ លោក ងី ចន្ទ្រផល ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារទំនាក់ទំនង និងសហប្រតិបត្តិអន្តរជាតិ កាងារអាស៊ាន និងកិច្ចការក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន។

៦/ លោកស្រី ជូ ប៊ុនអេង ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារប្រឆាំងការជួញដូរមនុស្ស និងការងារយេនឌ័រ។

៧/ លោក ចាន់ អ៊ាន ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារបុគ្គលិកផ្នែកនគរបាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា និងការងារបណ្ដុះបណ្តាលធនធានមនុស្ស។

៨/ លោក កៅ ខុនដារ៉ា ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ការងារស្ថាបនា វិស្វកម្ម និងការងារហិរញ្ញវត្ថុស៊ីវិល។

៩/ លោក ខៀវ សុភ័គ ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារអគ្គលេខាធិការដ្ឋាន និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី។

១០/ លោក ម៉ៅ ប៊ុនណារិន ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងាអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

១១/ លោក ម៉ៅ ច័ន្ទតារា ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

១២/ លោក សុខ ផល ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារអត្តនាយកដ្ឋានអន្តោប្រវេសន៍។

១៣/ លោក ប៊ុន ហុន ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារក្រុមប្រឹក្សានីតិកម្ម សមាគម អង្គការមិនមែនរដ្ឋាភិបាល និងកិច្ចការគណបក្សនយោបាយ។

១៤/លោក ហ៊ុយ វណ្ណៈ ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារផ្សព្វផ្សាយអប់រំ និងការងារកីឡាក្រសួងមហាផ្ទៃ។

១៥/ លោក មៀច សុផាន់ណា ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារប្រឆាំងផលិតផលក្លែងក្លាយ។

១៦/ លោក អង មង្គល ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារអគ្គាធិការដ្ឋាន។

១៧/ លោក ង៉ាន់ ចំរើន ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

១៨/ លោក ឡាំ ជា ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ ក៏នៅមានឥស្សរជនមួយចំនួនដែលទើបទទួលបានការតែងតាំង និងដំឡើងតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអាទិ៍ ១៩/ លោក សំរិទ្ធ ឌី ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារនគរបាលព្រំដែន ២០/ លោក យុន ឈុន្នី ២១/ លោក លេង វី ២២/ លោក កុល វីរក្ស ២៣/ លោក ស៊ាង ប៊ុនលាង ២៤/ លោក អ៊ុង សាមី ២៥/ លោក មួន សារ៉ន ២៦/ លោក អ៊ំ ម៉ារ៉ា ២៧/ លោក អ៊ុត សំអន ២៨/ លោក រស់ វរុណ និង២៩/ លោក ផាន់ ចាន់ធុល។ រដ្ឋលេខាធិការទាំងនេះ គឺត្រូវទទួលភារកិច្ចតាមការប្រគល់ជូនរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមការជាក់ស្ដែង៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង