ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅលើកទី៩ មានអ្នកចូលរួម ជិត១១ម៉ឺននាក់
ការតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ រយៈពេល៣ថ្ងៃ ក្នុងឆ្នាំ២០២២នេះ មានអ្នកចូលរួមជាតិ និងអន្តរជាតិចំនួន ១០,៩៥០០ នាក់។ ពិព័រណ៍សៀវភៅលើកទី៩នេះ ធ្វើឡើងក្រោយពីខកខានប្រារព្ធរយៈពេល ២ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

ពិព័រណ៍សៀវភៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “មួយថ្ងៃអាន មួយថ្ងៃដឹង” រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ នៅបណ្ណាល័យជាតិ។ ចំពោះការរៀបចំនៅក្នុងឆ្នាំ២០២២នេះ ចំនួនស្តង់លក់សៀវភៅមានច្រើនជាងមុន ដោយកាលពីឆ្នាំ២០១៩ មានស្តង់លក់សៀវភៅត្រឹមតែ ១៤៥ស្តង់ប៉ុណ្ណោះ។ រីឯ ឆ្នាំ២០២២ គឺមានស្តង់លក់សៀវភៅរហូតដល់ទៅ ១៩៧ ស្តង់ឯណោះ។

ព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅនេះ គឺមិនមែនមានត្រឹមតែការលក់សៀវភៅប៉ុណ្ណោះទេ តែមានកម្មវិធីជាច្រើនទៀតសម្រាប់អប់រំ ជាការកម្សាន្ត និងមានជាល្បែងលេងសម្រាប់កុមារទៀតផង។ ព្រឹត្តិការណ៍នេះ ក៏មានជាការសម្តែងនូវទស្សនីយភាព “ល្ខោនស្រមោលស្បែកតូច”។ ជាមួយគ្នានេះ ក៏មានសិក្ខាសាលាផ្តោតលើប្រធានបទ “តើការអានមានឥទ្ធិពលអ្វីខ្លះទៅលើការរស់នៅប្រចាំថ្ងៃរបស់យើង?” ជាមួយនឹងវាគ្មិនកិត្តិយសដែលមានបទពិសោធ។ បន្ថែមលើនេះ ក៏មានដែរ ការច្រៀងចម្រៀងកម្សាន្តពីសំណាក់តារាចម្រៀងវ័យក្មេងជាច្រើនរូប និងការបង្ហាញពីវប្បធម៌ខ្មែរ អក្សរសាស្ត្រខ្មែរជាច្រើនទៀត។

ជាមួយនឹងចំនួនអ្នកចូលរួមជាង ១១ម៉ឺននាក់ ដែលជាទិន្នន័យគួរឱ្យសាទរមួយនេះ ក្រុមការងារតាំងពិព័រណ៍សៀវភៅបានសម្តែងនូវសេចក្តីរំភើបជាក្រៃលែង ថែមទាំងបានថ្លែងអំណរគុណដល់អ្នកចូលរួមគ្រប់រូប ហើយសង្ឃឹមថា នឹងជួបគ្នានៅការតាំងពីព័រណ៍សៀវភៅឆ្នាំក្រោយទៀត ជាមួយនឹងអ្នកចូលរួមកាន់តែច្រើនជាងនេះ។

សូមរំលឹកថា ពិព័រណ៍សៀវភៅកម្ពុជា គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន។ មិនតែប៉ុណ្ណោះ ក៏មានដៃគូសហការរៀបចំកម្មវិធីជាច្រើនទៀត។ ដោយឡែក ឆ្នាំ២០២២នេះ គឺជាឆ្នាំទី០៩ នៃការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិមួយនេះក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយការអាននៅក្នុងប្រទេសកម្ពុជា ទៅដល់យុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីឱ្យកា្លយជាធនធានដ៏ល្អមួយ ដើម្បីអភិវឌ្ឍន៍ប្រទេសកាន់តែមានភាពរីកចម្រើនទៅមុខទៀត៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ