Connect with us

ព័ត៌មានជាតិ

ទំនិញ ២ប្រភេទ មានហានិភ័យខ្ពស់ក្នុងការគេចពន្ធ​

បានផុស

នៅ

ទំនិញដែលមានអត្រាពន្ធខ្ពស់ និងទំនិញជាប់កម្រិតកំណត់ ឬទំនិញហាមឃាត់ មានរថយន្ត និងបារី ជាប្រភេទទំនិញ ដែលមានហានិភ័យខ្ពស់ក្នុងការគេចពន្ធ ទាមទារឱ្យមានការយកចិត្តទុកដាក់លើការត្រួតពិនិត្យខ្លាំងពីការរត់គេចពន្ធ។ នេះបើតាមការលើកឡើងរបស់ លោក ប៊ូរ ប៊ុនណារ៉ា ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងកម្មវិធី ច្បាប់និងសណ្តាប់ធ្នាប់ រៀបចំដោយកម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រសាសន៍លោក ប៊ូរ ប៊ុនណារ៉ា ចំពោះរថយន្ត គឺមានអាត្រាពន្ធខ្ពស់ ដូច្នេះពេលនាំចូលមក តម្រូវឱ្យបិទ​លតាបត្រ​ដើម្បីសម្គាល់ថា រថយន្តនោះ​បានបង់ពន្ធរួចរាល់។ ចំណែកការនាំចូល បារី (ប្រភេទទំនិញថ្នាំជក់) គឺតម្រូវឱ្យមានតែម (ត្រាពន្ធគយ) ដើម្បីសម្គាល់ថា ទំនិញនោះមានហានិភ័យខ្ពស់ និងទាមទារឱ្យយកចិត្តទុកដាក់ខ្លាំង។

លោកថា ទំនិញទាំងពីរប្រភេទខាងលើ គឺមានហានិភ័យខ្ពស់ពីការរត់គេចពន្ធ ដែលត្រូវបានចាត់ទុកជាប្រភេទ ទំនិញកំណត់ពិសេស ដូច្នេះរាល់ការនាំចេញឬចូល គឺស្ថិតនៅក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចមន្ត្រីគយ​ នៅទូទាំងដែនគយ ពោល គឺសមត្ថកិច្ចមន្ត្រីគយ មានសិទ្ធិត្រួតពិនិត្យគ្រប់ទីកន្លែងនៅក្នុងដែនគ្រប់គ្រងដោយគយ។

ដោយឡែក បើសិនជាទំនិញណាដែលមិនមានហានិភ័យខ្ពស់ ហើយអាត្រាពន្ធទាប និងមិនមានសក្តានុពលណាមួយ អាចគេចពន្ធបានទេ នោះសមត្ថកិច្ចរបស់គយ មានតែត្រឹមរង្វង់អំណាចគយប៉ុណ្ណោះ ដែលបានន័យថា ២០គីឡូម៉ែត្រ ពីព្រំដែន ឬអាចឈានដល់ ៦០គីឡូម៉ែត្រ ក្នុងករណីតំបន់នោះ ជាកន្លែងដែលងាយគេចពន្ធ។

ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ បញ្ជាក់ដែរថា សមត្ថកិច្ចអាចពិនិត្យឆែកឆេរនៅកន្លែងណា ទីណាក៏បានដែរ ឱ្យតែមានការសង្ស័យលើករណីរត់គេចពន្ធ នៅក្នុងដែនគយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម