ព័ត៌មានជាតិ
សម្ដេចតេជោឲ្យបញ្ចេញថវិកា ២០០ លានដុល្លារសាងសង់ស្ពានពីល្វាឯមភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងពន្លឿនលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលនឹងត្រូវក៏សាងស្ពានចំនួន ៣ បន្ថែមទៀតនៅពេលខាងមុខនេះ ដែលស្ពានទី១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ នឹងបើកការដ្ឋាននៅដើមខែមករា ឆ្នាំ ២០២៣នេះ។

ស្ពានមួយទៀតនៅរាជធានីភ្នំពេញគឺស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងចំនួន២ សាងសង់ជាស្ពានខ្សែកាបតភ្ជាប់ពីម្តុំផ្សាររាត្រីក្បែរផ្សារចាស់ឆ្ពោះទៅត្រើយសុខា ហើយបន្តទៅអរិយក្សត្រ ដែលកម្ពុជាដែលត្រូវចំណាយប្រមាណ ២៥០ លានដុល្លារ សម្រាប់សាងសង់ស្ពាននេះ ដែលជាឥណទានរបស់កូរ៉េខាងត្បូង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបជាង ២ពាន់នាក់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិកនៅល្ងាចថ្ងៃទី ១២ ខែធ្នូនេះថា ស្ពាននៅរាជធានីភ្នំពេញត្រូវសាងសង់បន្ថែមចំនួន ២ ស្ពានមួយទៀតត្រូវសាងសង់ទំហំធំនៅខាងក្រោមពីផ្លូវជាតិលេខ១នៅល្វាឯមតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសម្រេចរួចហើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្ពានភ្ជាប់ល្វាឯមនេះ ក្រុមហ៊ុនចង់សង់ហើយយកលុយ តែសម្តេចជំទាស់ ហើយបញ្ចេញថវិកា ២០០លានដុល្លារសង់ស្ពាននេះតែម្តង ដោយធ្វើដំណើរឆ្លងកាត់ស្ពានមិនតម្រូវឲ្យបង់លុយ ដែលសម្ដេចអះអាងថា គម្រោងនេះបានសិក្សាបញ្ចប់រួចរាល់ហើយ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


